អគ្គិភ័យឆេះផ្ទះអស់ ៣៧ខ្នងនៅតំបន់ច្រាំងបាក់ ខណៈទីតាំងពិបាក់ជួយសង្គ្រោះ ព្រោះសំណង់មិនរៀបរយ

ព័ត៌មានសង្គម
ថ្ថ្ងៃច័ន្ទ 20 មិថុនា 2022
អគ្គិភ័យឆេះផ្ទះអស់ ៣៧ខ្នងនៅតំបន់ច្រាំងបាក់ ខណៈទីតាំងពិបាក់ជួយសង្គ្រោះ ព្រោះសំណង់មិនរៀបរយ

អគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ កាលពីវេលាម៉ោង ៤ល្ងាច ថ្ងៃទី២០ ខែមិថុនាឆ្នាំ២០២២ នៅតាមបណ្តោយផ្លូវបេតុង ភូមិដើមចាន់ សង្កាត់ច្បាអំពៅ២ ខណ្ឌច្បាអំពៅ រាជធានីភ្នំពេញ។ 

ក្រៅតែពីរថយន្តពន្លត់អគ្គីភ័យ ប្រជាពលរដ្ឋក៏បាននាំគ្នាបាញ់ទឹកពន្លត់ តែពុំទាន់ថមថយធ្វើឱ្យការឆាបឆេះយ៉ាងសន្ធោរសន្ធៅពីផ្ទះមួយទៅផ្ទះមួយទៀត ដោយសំណង់មិនរៀបរយនៅតំបន់ច្រាំងបាក់ ក្នុងមូលដ្ឋានច្បារអំពៅទី២ ការសាងសងផ្ទះនៅជាប់គ្នាពេក។

បើតាមរបាយការណ៍បឋម អគ្គីភ័យបានបំផ្លាញផ្ទះប្រជាពលរដ្ឋចំនួន ៣៧ខ្នង និងមានរថយន្តពន្លត់អគ្គិភ័យជាច្រេីនគ្រឿងចេញអន្តរាគមន៍ ដោយរលត់ហើយ នៅវេលាម៉ោង ០៥ : ៥០នាទីល្ងាច៕

អគ្គិភ័យឆេះផ្ទះអស់ ៣៧ខ្នងនៅតំបន់ច្រាំងបាក់ ខណៈទីតាំងពិបាក់ជួយសង្គ្រោះ ព្រោះសំណង់មិនរៀបរយ អគ្គិភ័យឆេះផ្ទះអស់ ៣៧ខ្នងនៅតំបន់ច្រាំងបាក់ ខណៈទីតាំងពិបាក់ជួយសង្គ្រោះ ព្រោះសំណង់មិនរៀបរយ អគ្គិភ័យឆេះផ្ទះអស់ ៣៧ខ្នងនៅតំបន់ច្រាំងបាក់ ខណៈទីតាំងពិបាក់ជួយសង្គ្រោះ ព្រោះសំណង់មិនរៀបរយ អគ្គិភ័យឆេះផ្ទះអស់ ៣៧ខ្នងនៅតំបន់ច្រាំងបាក់ ខណៈទីតាំងពិបាក់ជួយសង្គ្រោះ ព្រោះសំណង់មិនរៀបរយ