គ្រោះថ្នាក់ទៀតហើយផ្លូវល្បឿនលឿន រថយន្តបុករថយន្តពេញទំហឹង ហោះបុករនាំងធ្លាក់ផ្លូវ

ព័ត៌មានសង្គម
ថ្ថ្ងៃច័ន្ទ 11 កក្កដា 2022
គ្រោះថ្នាក់ទៀតហើយផ្លូវល្បឿនលឿន រថយន្តបុករថយន្តពេញទំហឹង ហោះបុករនាំងធ្លាក់ផ្លូវ

សេចក្ដីរាយការណ៍មកថា មានគ្រោះថ្នាក់​ទៀតហើយ​នៅលើផ្លូវល្បឿនលឿន​ ភ្នំពេញ-ក្រុងព្រះសីហនុ ស្ថិតនៅចំណុចចន្លោះ​គីឡូម៉ែត្រ​លេខ​ ៦៦-៦៧​ ក្នុងស្រុកភ្នំស្រួច​ ខេត្តកំពង់ស្ពឹ​  ករណីរថយន្ត​បុករថយន្ដ កាលពីវេលាម៉ោង ១៣:៤៥នាទី ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២។

គ្រោះថ្នាក់ទៀតហើយផ្លូវល្បឿនលឿន រថយន្តបុករថយន្តពេញទំហឹង ហោះបុករនាំងធ្លាក់ផ្លូវ

នគរបាលខេត្តកំពង់ស្ពឺ បានកំពុងចុះវាស់វែង ដើម្បីចាត់វិធានតាមនីតិវិធី ខណៈសេចក្ដីរាយការណ៍បឋមកថា ខូចខាតធ្ងន់ធ្ងរ និងរបួសធ្ងន់។

បើតាមអ្នកធ្លាប់ធ្វើដំណើរបានលើកឡើងថា ការគ្រោះថ្នាក់ញឹកញាប់អាចបណ្ដាលមកពីបើកបរក្នុងល្បឿនលឿនមិនប្រុងប្រយ័ត្ន ខណៈផ្លូវធ្វើមិនទាន់រួចរាល់ មានការដ្ឋានច្រើន អ្នកបើកបរត្រូវបើកលើផ្លូវតែម្ខាងក្នុងទឹកដៅទាំងបញ្ច្រាស់ និងស្របគ្នា ម្ដងខាងឆ្វេង ម្ដងស្ដាំ គេចពីការដ្ឋានទើបប្រឈមនឹងគ្រោះថ្នាក់៕ SP

គ្រោះថ្នាក់ទៀតហើយផ្លូវល្បឿនលឿន រថយន្តបុករថយន្តពេញទំហឹង ហោះបុករនាំងធ្លាក់ផ្លូវ