ប៉ៃលិន៖ ការឱ្យដឹងបែបនេះក្រោយជំនួបអភិបាលខេត្តចន្ទបុរី ជាមួយលោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន នៅក្នុងប្រទេសថៃ កាលពីពេលថ្មីៗនេះ។
លោក Sutee Thongyam អភិបាលខេត្តចាន់ថៈបុរី បាលើកឡើងនៅគ្រានោះថា ដោយខេត្តចាន់ថៈបុរី មានវិសាលភាពវិស័យកសិកម្មធំផ្នែកដំណាំឈើហូបផ្លែ ដូច្នេះខេត្តមួយនេះត្រូវការកម្លាំងពលករកម្ពុជាស្របច្បាប់បន្ថែមចំនួន២ម៉ឺននាក់ និងស្នើអោយភាគីកម្ពុជា រៀបចំបញ្ជូនពលករមកដោយមានលិខិតឆ្លងដែន(បដឺផាក) កាតសម្គាល់បានចាក់វ៉ាក់សាំងការពារជំងឺកូវីដ~១៩ យ៉ាងហោចបានចំនួន២ដង ហើយមុនពេលឆ្លងចូលទឹកដីភាគីថៃត្រូវធ្វើតេស្តសំណាក ព្រមទាំងធ្វើចត្តាឡីស័កចំនួន ៧ថ្ងៃបន្ថែម ជាបន្ទុករបស់ថៅកែថៃ។
ជាការឆ្លើយតប លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន តបវិញថា អាជ្ញាធរកម្ពុជានឹងជួយសម្រួលការធ្វើលិខិតឆ្លងដោយស្របច្បាប់ឱ្យបានឆាប់រហ័សជូនបងប្អូនពលករខ្មែរ ដើម្បីទទួលសិទ្ធិស្របច្បាប់ទៅរកប្រាក់ចំណូលលើកស្ទួយជីវភាពគ្រួសារ។
លោកជំទាវអភិបាលខេត្ត ក៏បានស្នើដល់ភាគីថៃ ឱ្យគោរពតាមការព្រមព្រៀងមិនត្រូវធ្វើបាបបោកប្រាស់ កេងប្រវ័ញ្ចប្រាក់ចំណូលរបស់ពលករកម្ពុជាឡើយ។ បើមានបញ្ហាអ្វីសូមផ្តល់ព័ត៌មានមកខាងភាគីកម្ពុជា ដើម្បីពិភាក្សានិងរកដំណោះស្រាយរួមគ្នា៕ CH