គម្រោងតភ្ជាប់ផ្លូវទឹករវាងខេត្តកែប និងកោះត្រល់ តាមរយ:ទូកល្បឿនលឿន នឹងចេញជារូបរាង ដើម្បីជុំរុញ

ពិភពលោក
ថ្ថ្ងៃពុធ 15 មិថុនា 2022
គម្រោងតភ្ជាប់ផ្លូវទឹករវាងខេត្តកែប និងកោះត្រល់ តាមរយ:ទូកល្បឿនលឿន នឹងចេញជារូបរាង ដើម្បីជុំរុញ

សារព័ត៌មាន TGG បានចុះផ្សាយថា យោងតាមអ្នកជំនាញខាងឧស្សហកម្ម បានបង្ហាញការព្យាករថា គម្រោងក្នុងការតភ្ជាប់ផ្លូវទឹករវាងខេត្តកែប ប្រទេសកម្ពុជា និងកោះត្រល់ ប្រទេសវៀតណាមអាចនឹងមានផលល្អសម្រាប់អ្នកទេសចរក្នុងតំបន់ និងសម្រាប់ភ្ញៀវ ទេសចរនៅប្រទេសលោកខាងលិច ផងដែរ។

បច្ចុប្បន្នមន្ត្រីប្រទេសទាំង ២ កំពុងរៀចចំ ការតភ្ជាប់គោលដៅទេសចរណ៍ទាំង ២ តាមរយ:ទូកល្បឿនលឿន ក្នុងគោលបំណង ដើម្បីជុំរុញវិស័យទេសចរណ៍នៅទូទាំងខេត្តកែប ខេត្តកំពត និងខេត្តព្រះសីហនុផងដែរ។

គម្រោងតភ្ជាប់ផ្លូវទឹករវាងខេត្តកែប និងកោះត្រល់ តាមរយ:ទូកល្បឿនលឿន នឹងចេញជារូបរាង ដើម្បីជុំរុញ

ជុំវិញគម្រោងនៃការតភ្ជាប់ផ្លូវទឹកនេះ លោក Jacques Guichandut នាយកគ្រប់គ្រងក្រុមហ៊ុនAll Dreams Cambodia បាននិយាយថា វានឹងជំរុញឱ្យមានតម្រូវការសម្រាប់ប្រទេសទាំង ២ជាពិសេសនៅក្នុងចំណោមភ្ញៀវទេសចរក្នុងតំបន់ ហើយពិសេសជាងនេះទៅទៀតវាក៏អាចជួយផ្សព្វផ្សាយដល់អតិថិជនក្រុមហ៊ុនរបស់លោក ដែលភាគច្រើននៅអឺរ៉ុប និងសហរដ្ឋអាមេរិកផងដែរ។

លោកបានកត់សម្គាល់ទៀតថា នេះជាការរួបរួមគ្នា ដែលយើងមិនអាចមើលរំលង។ កន្លែងទាក់ទាញសំខាន់បំផុតរបស់កោះត្រល់ គឺរមណីយដ្ឋានឆ្នេរនៅទីនោះ ប៉ុន្តែនៅក្នុងប្រទេសកម្ពុជាវិញ យើងក៏មានជម្រើសរមណីយដ្ឋានឆ្នេរនៅលើកោះរ៉ុង និងរ៉ុងសន្លឹមផងដែរ។

គម្រោងតភ្ជាប់ផ្លូវទឹករវាងខេត្តកែប និងកោះត្រល់ តាមរយ:ទូកល្បឿនលឿន នឹងចេញជារូបរាង ដើម្បីជុំរុញ

ទន្ទឹមនឹងនេះ លោក Pham ha ស្ថាបនិកក្រុមហ៊ុន Lux Travel DMC បានបន្ថែមថា ការផ្តល់ជូននេះនឹងអាចអំពាវដល់ភ្ញៀវទេសចរវៀតណាម និងប្រទេសអាស៊ានផ្សេងទៀត ដែលអាចធ្វើដំណើរមកលេងកម្សាន្តដោយពុំចាំបាច់មានទិដ្ឋាការ។

លោកបានបន្តទៀតថា នេះជាការផ្លាស់ប្តូរដ៏ល្អ ដោយសារតែការតភ្ជាប់ផ្លូវទឹក រវាងកោះត្រល់ជាមួយនឹងតំបន់ ដែលពុំសូវមានអ្នកស្គាល់ នៅក្នុងប្រទេសកម្ពុជា ហើយវានឹងអាចផ្តល់ឱកាសឱ្យអ្នកដំណើរវៀតណាម ទៅលេងកន្លែងកម្សាន្តនានាដូចជាខេត្តព្រះសីហនុ និងកោះទន្សាយបានដោយងាយស្រួល៕