ក្រុមអ្នកបេីកបររថយន្តចង្កូតស្ដាំជាច្រើននាក់ នៅព្រឹកថ្ងៃទី០៥ កក្កដា ឆ្នាំ២០២២ បានប្រមូលផ្តុំគ្នាបិទផ្លូវសាធារណៈ នៅត្រង់ចំណុចរង្វង់មូលគួរស្រូវ ផ្លូវជាតិលេខ២ ស្នើសុំបង់ពន្ធតែមិនកែចង្កូតព្រោះតែស្ថានភាពសេដ្ឋកិច្ចគ្រួសារខ្វះខាត ខ្លះខ្ជីបុលធានាគារ ស្របពេលសាំងឡើងថ្លៃ ការជួលដឹកជញ្ជូនក៏ត្រូវបានថមថយផងទៀត។
រហូតមកដល់ម៉ោង ១១:០០ នាទីថ្ងៃដដែលគេនៅមិនទាន់ឃើញមន្ត្រីជំនាញចុះមកដោះស្រាយនៅឡើយ៕ បឋម