ភ្នំពេញជាប់ចំណាត់ថ្នាក់លេខ២ ជាកន្លែងរស់នៅថ្លៃជាងគេក្នុងតំបន់អាស៊ាន

ពិភពលោក
ថ្ថ្ងៃអង្គារ 25 មិថុនា 2024
ភ្នំពេញជាប់ចំណាត់ថ្នាក់លេខ២ ជាកន្លែងរស់នៅថ្លៃជាងគេក្នុងតំបន់អាស៊ាន

យោងតាមស្ថាប័នវាយតម្លៃ Mercer’s 2024 Cost of Living Dataបានឱ្យដឹងថា ទីក្រុងភ្នំពេញរបស់កម្ពុជា ជាប់ចំណាត់ថ្នាក់លេខ២  បន្ទាប់ពីសាំងហ្គាពួ នៅក្នុងទ្វីបអាស៊ានថា ជាប្រទេសដែលការរស់នៅមានតម្លៃថ្លៃខ្ពស់ជាងប្រទេសដទៃលើសសមាជិកក្នុងប្រទេសអស៊ាន។

ភ្នំពេញជាប់ចំណាត់ថ្នាក់លេខ២ ជាកន្លែងរស់នៅថ្លៃជាងគេក្នុងតំបន់អាស៊ាន

បើតាមលោក យិន លាងគង់ ប្រធានសមាគមសហគ្រិនសារព័ត៌មានសេដ្ឋកិច្ចកម្ពុជា ដែលបានតាមដានលើការវិវត្តនៃសេដ្ឋកិច្ចច្ចសង្គមបានលើកឡើងថា បញ្ហាការិយាធិបតេយ្យរបស់ក្រុមមន្រ្តីគយ និងរដ្ឋាករ និងក្រុមហ៊ុនដឹកជញ្ជូនធំៗដែលបន្ថែមបញ្ហាដល់តម្លៃទំនិញនេះដែលក្រៅពីការយកពន្ឋតាមតារាងតម្លៃដែលរដ្ឋបានដាក់ចេញ ពួកគេបានបន្ថែមការយកពន្ឋផ្ទាល់ខ្លួន ដោយដាក់តម្លៃតាមពួកគេចង់បានលើទំនិញនាំចូលពីបរទេសដែលនេះជាមូលហេតុសំខាន់ធ្វើឲ្យតម្លៃទំនិញ និងសេវាកម្មនៅកម្ពុជាមានតម្លៃខ្ពស់។

ភ្នំពេញជាប់ចំណាត់ថ្នាក់លេខ២ ជាកន្លែងរស់នៅថ្លៃជាងគេក្នុងតំបន់អាស៊ាន

លោកបញ្ជាក់ថា “វាហាក់ដូចជារឿងអស់សំណើចណាស់ ដែលប្រទេសមួយ ដែលប្រជាជនមានប្រាក់ចំណូល២០៧១ ដុល្លារក្នុងម្នាក់ បែរជាទំនិញមានតម្លៃខ្ពស់ ធៀបជាមួយប្រទេសថៃ ដែលប្រាក់ចំណូលរបស់ប្រជាជនម្នាក់ទទូលបានប្រាក់ចំណូលជាង៨០០០ដុល្លារ សឹង្ហបុរីជាង៨០,០០០ដុល្លារ ឬប្រទេសខ្លះមានចំណូលខ្ពស់ជាងនេះ ប៉ុន្តែតម្លៃទំនិញលើទីផ្សាររបស់ពូកគេថោកជាងកម្ពុជា។

ភ្នំពេញជាប់ចំណាត់ថ្នាក់លេខ២ ជាកន្លែងរស់នៅថ្លៃជាងគេក្នុងតំបន់អាស៊ាន

លោកបានបន្ថែមថា លោកបានជួបមិត្តភ័ក្តជាជនជាតិសឹង្ហបុរី ម៉ាឡេស៊ី ថៃ វៀតណាមជាដើម ពួកគេពិតជាអស់សំណើចនឹងតម្លៃនៃការរស់នៅនៅកម្ពុជាមានតម្លៃថ្លៃជាងប្រទេសរបស់ពួកគេ៕

ភ្នំពេញជាប់ចំណាត់ថ្នាក់លេខ២ ជាកន្លែងរស់នៅថ្លៃជាងគេក្នុងតំបន់អាស៊ាន