សេដ្ឋកិច្ចរបស់ប្រទេសឡាវ អាចនឹងកើនឡើង ៤% នៅឆ្នាំនេះ និងឆ្នាំ ២០២៤ ខាងមុខដោយសារតែប្រទេសជិតខាងបានបើកដំណើរការច្រកព្រំដែនឡើងវិញ រួមទាំងការលុបចោលច្បាប់រឹតបន្តឹងការធ្វើដំណើរផងដែរ។ នេះបើតាមការព្យាករពីមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF)។
IMF បាននិយាយថា បើទោះបីជាមានភាពមិនប្រាកដប្រជាទៅលើសេដ្ឋកិច្ចជុំវិញពិភពលោកក៏ដោយ ប៉ុន្តែឡាវនៅតែអាចមើលឃើញពីកំណើនសេដ្ឋកិច្ចរបស់ខ្លួនស្របពេលប្រទេសដែលជាដៃគូពាណិជ្ជកម្មសំខាន់ រួមទាំងចិនផងនោះបានបើកច្រកព្រំដែនឡើងវិញ។មិនត្រឹមតែឡាវទេកំណើនសេដ្ឋកិច្ចខ្ពស់សម្រាប់ប្រទេសដែលកំពុងមានទីផ្សាររីកចម្រើននិងកំពុងអភិវឌ្ឍនៅក្នុងទ្វីបអាស៊ី បើធៀបទៅនឹងប្រទេសដែលមានសេដ្ឋកិច្ចជឿនលឿន។
សូមរម្លឹកថា នៅមុនការព្យាករនេះអាជ្ញាធរស្ថិតិឡាវក៏បានរាយការណ៍ផងដែរថា អត្រាអតិផរណាប្រចាំឆ្នាំរបស់ប្រទេសខ្លួនបានថយចុះពី ៤១,៣% ក្នុងខែកុម្ភ: មកនៅត្រឹម ៤១% នៅក្នុងខែមីនាខណ:នេះជាលើកដំបូងហើយដែលអត្រាអតិផរណានៅក្នុងប្រទេសឡាវ បានធ្លាក់ចុះ បន្ទាប់ពីមានការកើនឡើងអស់រយ:ពេលជាងមួយឆ្នាំ៕