សមត្ថកិច្ច US រកឃើញសាកសពមនុស្ស ៤៦នាក់នៅក្នុងទូកុងតឺន័រមួយ សង្ស័យជួញដូរមនុស្ស

ពិភពលោក
ថ្ថ្ងៃពុធ 29 មិថុនា 2022

 

សមត្ថកិច្ច US រកឃើញសាកសពមនុស្ស ៤៦នាក់នៅក្នុងទូកុងតឺន័រមួយ សង្ស័យជួញដូរមនុស្ស

សាកសពសង្ស័យជាជនចំណាកស្រុកដែលគេនាំឆ្លងដែនដោយខុសច្បាប់តាមច្រកព្រំដែនប្រទេសម៉ិកស៊ិកកូចំនួន ៤៦នាក់ ត្រូវបានគេរកឃើញនៅក្នុងទូឡានកុងតឺន័រដឹកទំនិញមួយកាលពីថ្ងៃចន្ទម្សិលដោយអាជ្ញាធររបស់ទីក្រុង San Antonio ក្នុងរដ្ឋតិចសាស់ សហរដ្ឋអាម៉េរិក។

ហេតុការណ៍នេះជារឿងដ៏សោកសៅមួយបណ្ដាលមកពីការព្យាយាមឆ្លងដែនដោយខុសច្បាប់ចូលមកក្នុងទឹកដីសហរដ្ឋអាម៉េរិក។

ក្រៅតែពីអ្នកដែលបានស្លាប់ចំនួន ៤៦រូប ក៏មានអ្នកនៅរស់រានមានជីវិតចំនួន ១៦នាក់ផ្សេងទៀតដែលគេរកឃើញដេកសន្លប់ស្ដូកស្ដឹងដោយសារតែកង្វះខ្យល់ដកដង្ហើមនិងត្រូវបានគេបញ្ជូនទៅសង្គ្រាះនៅឯមន្ទីរពេទ្យ ដែលស្ថិតនៅក្បែរនោះក៏មានទាំងអនីតិជនចំនួន ៤នាក់ផងដែរ។

សមត្ថកិច្ច US រកឃើញសាកសពមនុស្ស ៤៦នាក់នៅក្នុងទូកុងតឺន័រមួយ សង្ស័យជួញដូរមនុស្ស

គួរបញ្ជាក់ដែរថា រដ្ឋតិចសាស់ជាតំបន់មានការធ្លាក់ទឹកកកជាញឹបញប់ក្នុងរដូវរងា ប៉ុន្តែក៏មានអាកាសធាតុក្តៅណាស់ដែរសម្រាប់តំបន់មួយចំនួននារដូវក្តៅនេះមានសីតុណ្ហភាពជាមធ្យមប្រមាណជាង ៣៥អង្សាសេ ចំណែកឯក្នុងទីក្រុង San Antonio មានចម្ងាយប្រហែល ២៥០គីឡូម៉ែត្រពីពំ្រដែនរបស់ប្រទេសម៉ិកស៊ិកកូ សីតុណ្ហភាពកើនឡើងប្រមាណជិត៤០អង្សាសេកាលពីថ្ងៃចន្ទកន្លងទៅនោះ។ ភាពធ្វេសប្រហែសលើកត្តាអាកាសធាតុមួយនេះក៏អាចជាមូលហេតុដែលបង្កឱ្យមានឧប្បត្តិហេតុខាងលើនេះកើតឡើង៕ BBC

សមត្ថកិច្ច US រកឃើញសាកសពមនុស្ស ៤៦នាក់នៅក្នុងទូកុងតឺន័រមួយ សង្ស័យជួញដូរមនុស្ស