ករណីថៅកែហាង The Storm យកកាំភ្លើងបាញ់ចុងភៅរបស់ខ្លួន ហាក់ស្ងាត់បាត់ឈឹងជិត ១ខែមកហើយ

ព័ត៌មានសង្គម
ថ្ថ្ងៃអាទិត្យ 19 មិថុនា 2022
ករណីថៅកែហាង The Storm យកកាំភ្លើងបាញ់ចុងភៅរបស់ខ្លួន ហាក់ស្ងាត់បាត់ឈឹងជិត ១ខែមកហើយ

ករណីថៅកែហាង The Storm ឈ្មោះ ហេង ផល ទាញកាំភ្លើងបាញ់ចុងភៅផុតទៅជិត១ខែហើយ ហាក់ស្ងាត់មិនទាន់ឃើញជនសង្ស័យចូលខ្លួនមកអនុវត្តន៍តាមនីតិវិធី គ្រាកន្លងទៅសមត្ថកិច្ចថា កំពុងស្វែងរកថៅហាងរូបនោះ។

បើតាមការខ្សឹបខ្សៀវមកថៅកែ ផល ដែលបាញ់ចុងភៅជាមន្ត្រីនៃក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច។

ករណីថៅកែហាង The Storm យកកាំភ្លើងបាញ់ចុងភៅរបស់ខ្លួន ហាក់ស្ងាត់បាត់ឈឹងជិត ១ខែមកហើយ

បន្ទាប់ពីបែកធ្លាយរឿងថៅកែហាង The Storm ឈ្មោះ ហេង ផល ដកកាំភ្លើងបាញ់ចុងភៅ និងគ្រាកន្លងទៅធ្លាប់យកកែវគប់ស្ត្រីជាបុគ្គលិកផងនោះ នគរបាលនៃស្នងការដ្ឋានរាជធានីភ្នំពេញកំពុងស្រាវជ្រាវរកជនបង្កខាងលើ។

លោក សាន សុខសីហា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងនៅថ្ងៃទី២៣ ឧសភា ថា ករណីបាញ់បោះនៅហាង The Storm សមត្ថកិច្ចស្គាល់អនត្តសញ្ញាហើយនឹងកំពុងស្រាវជ្រាវតាមរក។

សូមរម្លឹកថា បុគ្គលិកផ្នែកចុងភៅនៅហាង The Storm រៀបរាប់ឱ្យដឹងថា ថៅកែជាបុរសម្នាក់ឈ្មោះ ផល បានដកកាំភ្លើងបាញ់បុរសម្នាក់ជាមេចុងភៅ ខណៈបុរសនោះក្រាបគេចផុត ព្រោះតែខឹងរឿងធ្វើឱ្យខូចរទេះគោដុត។

ករណីថៅកែហាង The Storm យកកាំភ្លើងបាញ់ចុងភៅរបស់ខ្លួន ហាក់ស្ងាត់បាត់ឈឹងជិត ១ខែមកហើយ

ករណីនេះបានកើតឡើងកាលពីរាត្រីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២២ នៅក្នុងហាង The Storm តាមបណ្ដោយផ្លូវលេខ១៨២ សង្កាត់ វាលវង់ ខណ្ឌ៧មករា  រាជធានីភ្នំពេញ។ ក្រោយកើតហេតុក៏ឃើញវត្តមានសមត្ថកិច្ចក៏ចុះទៅដល់ផងដែរ។

ស្ត្រីចុងភៅបានឱ្យដឹងទៀតថា គ្រាកន្លងទៅថៅកែផល រូបនេះបានយកកែវគប់ខ្លួនម្ដងហើយ តែលោកស្រីគេចផុត។ ក្រៅពីនោះមិត្តភ័ក្កិថៅពេលផឹកស៊ីស្រវឹងក៏ធ្លាប់វាយតប់បុគ្គលិកផ្សេងទៀតដែរតែគ្មានអ្នកណារកខុសត្រូវឱ្យទេ។ 

ករណីថៅកែហាង The Storm យកកាំភ្លើងបាញ់ចុងភៅរបស់ខ្លួន ហាក់ស្ងាត់បាត់ឈឹងជិត ១ខែមកហើយ

ទាក់ទងសកម្មភាពនេះ 1Post មិនទាន់អាចសុំការបញ្ជាក់ពីថៅកែ ហេង ផល បាននៅឡើយ។

ថៅកែ ហេង ផល មានភាគហ៊ុននៅហាងផឹកស៊ីចំនួនពីរគឺហាងThe Storm នៅក្បែបុរីកីឡារាជធានីភ្នំពេញ និងហាងមួយទៀតឈ្មោះ សន្យា នៅក្រុងតាខ្មៅ ខេត្តកណ្ដាល៕