សារព័ត៌មាន VN Express នៅថ្ងៃទី ៣១ ឧសភា បានផ្សាយថា ក្រុមហ៊ុនអាកាសចរណ៍វៀតណាម បានប្រកាសលក់ភាគហ៊ុនចំនួន ៣៥% នៅក្នុងក្រុមហ៊ុន Cambodia Angkor Air របស់ប្រទេសកម្ពុជា ជាមួយតម្លៃប្រមាណ ៣៥ លានដុល្លារអាមេរិក។
គួរឱ្យដឹងថា Vietnam Airlines បានទិញយកភាគហ៊ុនចំនួន ៤៩% នៅក្នុងក្រុមហ៊ុនអាកាសចរណ៍កម្ពុជា ក្នុងឆ្នាំ ២០០៩ ហើយបានសន្យាថា នឹងជួយពង្រីកប្រតិបត្តិការ ក៏ដូចជាអភិវឌ្ឍន៍ក្រុមហ៊ុនមួយនេះ។
ប៉ុន្តែនៅឆ្នាំ ២០២០ ក្រុមហ៊ុនរបស់វៀតណាមមួយនេះ បានបង្ហាញពីចេតនារបស់ពួកគេ ក្នុងការលក់ភាគហ៊ុនរបស់ខ្លួន ដោយសារតែវិបត្តិកូវីដ ១៩ ។ ហើយឥឡូវនេះ Vietnam Airlines បានបង្ហាញទៀតថាភាគហ៊ុន ដែលនៅសេសសល់ ១៤% នៃការវិនិយោគនេះ នឹងត្រូវធ្វើការបែងចែកនៅចុងឆ្នាំនេះផងដែរ ។
គួររម្លឹកថា ការខាតបង់របស់ក្រុមហ៊ុនអាកាសចរណ៍វៀតណាមខាងលើ បានកើនឡើងដល់២១,៩៨ ពាន់លានដុង ឬប្រមាន ៩៥៥,៦ លានដុល្លារកាលពីឆ្នាំមុន៕