
ប៉ូលីសភាគកណ្តាលទីក្រុង Da Nang ប្រទេសវៀតណាមបានរុះរើបនពេស្យាចារដែលដំណើរការតាមរយៈកម្មវិធីផ្ញើសារ Telegram ដែលមានសមាជិកជាង ១៤.៦០០ នាក់។ នេះបើតាមសារព័ត៌មាន The Nation

លោក Nguyen Truong Anh Tuan អាយុ ៤០ ឆ្នាំមកពីស្រុក Ngu Hanh Son ទីក្រុង Da Nang ត្រូវបានគេកំណត់អត្តសញ្ញាណថា ជាអ្នកនៅពីក្រោយប្រតិបត្តិការនេះ ហើយក៏ត្រូវបានចាប់ខ្លួនកាលពីថ្ងៃចន្ទ។

ក្រោយមកគាត់បានសារភាពថា បានបើកបនពេស្យាចារតាមក្រុម Telegram ដែលមានឈ្មោះថា ‘Lan Que Phuong’ ដែលសកម្មតាំងពីឆ្នាំ ២០២២ ជាមួយនឹងសមាជិកជាង ១៤.៦០០ នាក់។ គាត់បានជ្រើសរើសនារីបម្រើផ្លូវភេទប្រហែល ៣០០ នាក់ចូលក្នុងបណ្តាញ ដោយមានប្រតិបត្តិការចាប់ពី ៥០ម៉ឺនដុង (២០ ដុល្លារ) ដល់ ៥លានដុង (២០០ដុល្លារ) ក្នុងមួយម្តង។ លោក Tuan ត្រូវបានគេចោទប្រកាន់ថា រកបានរាប់ពាន់លានពីសកម្មភាពខុសច្បាប់នេះ៕
