សេដ្ឋកិច្ចវៀតណាមកើន ៩.៩៥% ក្នុងត្រីមាសទី៣ តើមានកត្តាអ្វីបានគេឈានឡើង?

ពិភពលោក
ថ្ថ្ងៃអាទិត្យ 4 តុលា 2026
សេដ្ឋកិច្ចវៀតណាមកើន ៩.៩៥% ក្នុងត្រីមាសទី៣ តើមានកត្តាអ្វីបានគេឈានឡើង?

សេដ្ឋកិច្ចវៀតណាមបានកើនឡើង ៩,៩៥% ក្នុងត្រីមាសទី៣ ឆ្នាំ២០២៦ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលជាកំណើនប្រចាំត្រីមាសខ្ពស់បំផុតក្នុងរយៈពេលប្រហែល ៤ ឆ្នាំ។ នេះបើយោងតាមទិន្នន័យដែលការិយាល័យស្ថិតិជាតិវៀតណាមបានចេញផ្សាយនៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៦។

កំណើននេះត្រូវបានជំរុញដោយកត្តាសំខាន់ៗ រួមមាន ការផលិតឧស្សាហកម្ម និងសំណង់ ការនាំចេញ ការវិនិយោគ និងវិស័យសេវាកម្ម។ ក្នុងត្រីមាសទី៣ វិស័យឧស្សាហកម្ម និងសំណង់កើនឡើង ១២,៥% ខណៈវិស័យសេវាកម្មកើន ៩,៥៤% និងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកើន ៤,២១%។

សេដ្ឋកិច្ចវៀតណាមកើន ៩.៩៥% ក្នុងត្រីមាសទី៣ តើមានកត្តាអ្វីបានគេឈានឡើង?

ជាមួយគ្នានេះ ការនាំចេញទំនិញ និងសេវាកម្មបានកើនឡើង ២៣,២៧% ខណៈការវិនិយោគសរុប ឬការបង្កើតទុនបានកើន ២១,៣៩% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ការងើបឡើងនៃការបញ្ជាទិញនាំចេញ និងការពន្លឿនការវិនិយោគសាធារណៈលើហេដ្ឋារចនាសម្ព័ន្ធ ក៏បានជួយគាំទ្រដល់សកម្មភាពសេដ្ឋកិច្ចផងដែរ។

សេដ្ឋកិច្ចវៀតណាមកើន ៩.៩៥% ក្នុងត្រីមាសទី៣ តើមានកត្តាអ្វីបានគេឈានឡើង?

សម្រាប់រយៈពេល ៩ ខែដំបូងនៃឆ្នាំ២០២៦ សេដ្ឋកិច្ចវៀតណាមកើនឡើង ៩,០១%។ ទោះជាយ៉ាងណា ការនាំចូលកើនលឿនជាងការនាំចេញ បានធ្វើឱ្យប្រទេសនេះមានឱនភាពពាណិជ្ជកម្មទំនិញប្រមាណ ១៩,៤២ ពាន់លានដុល្លារអាមេរិកក្នុងរយៈពេលដូចគ្នា។

តួលេខទាំងនេះបង្ហាញពីសន្ទុះកំណើនខ្លាំងរបស់វៀតណាម ប៉ុន្តែការរក្សាកំណើនឱ្យមានចីរភាពនៅតែអាស្រ័យលើស្ថានភាពពាណិជ្ជកម្មពិភពលោក តម្លៃថាមពល និងសមត្ថភាពរបស់វិស័យផលិតកម្មក្នុងការប្រកួតប្រជែង៕ តាពេជ្រ

សេដ្ឋកិច្ចវៀតណាមកើន ៩.៩៥% ក្នុងត្រីមាសទី៣ តើមានកត្តាអ្វីបានគេឈានឡើង?