
សមត្ថកិច្ចវៀតណាម បានចាប់អ្នកជាប់ឃុំជនជាតិវៀតណាមមកពីខេត្ត Dong Nai ភាគខាងត្បូង និងខេត្តភាគខាងជើងមួយចំនួន ត្រូវកាលពីពាក់កណ្តាលខែកុម្ភៈ ពាក់ព័ន្ធលាងលុយខ្មៅ។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់រដ្ឋបាលខេត្ត Dong Nai

ក្នុងករណីនេះមានមេខ្លោងជាស្ត្រី បានផ្ទេរប្រាក់ចំនួន ២,០០០ពាន់លានដុង (១០៥ លានដុល្លារសិង្ហបុរី) សម្រាប់ល្បែងស៊ីសង និងការក្លែងបន្លំតាមអ៊ីនធឺណិត សម្រាប់ក្រុមឆ្លងដែនដែលមានទីស្នាក់ការកណ្តាលក្នុងប្រទេសកម្ពុជា ចាប់តាំងពីខែកក្កដា ឆ្នាំ ២០២៤។ ពួកគេបានបង្កើតក្រុមហ៊ុនចំនួន ៣០ និងបង្កើតគណនីធនាគារអាជីវកម្មចំនួន១៥០ ដើម្បីផ្ទេរ និងធ្វើឱ្យស្របច្បាប់ប្រាក់ដែលទទួលបានតាមរយៈការក្លែងបន្លំ ឬល្បែងស៊ីសង។

សូមប៊រម្លឹកថា កាលពីកំឡុងឆ្នាំ 2024 មហាសេដ្ឋីអចលនទ្រព្យវៀតណាមលោកស្រី Truong My Lan ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារអស់មួយជីវិតពីបទលាងលុយកខ្វក់ ទោះបីជាលោកស្រី កំពុងប្តឹងឧទ្ធរណ៍ចំពោះសាលក្រមក៏ដោយ។ លោកស្រី ក៏ត្រូវបានកាត់ទោសប្រហារជីវិតរួចហើយ សម្រាប់ការឆបោកទឹកប្រាក់សរុបចំនួន ២៧ពាន់លានដុល្លារនៅក្នុងសំណុំរឿងដាច់ដោយឡែកមួយផងដែរ៕
