ពលរដ្ឋវៀតណាមមួយចំនួនដាច់សរសៃឈាមខួរក្បាល ព្រោះងូតទឹកពេលយប់ក្នុងខែរងា

ពិភពលោក
ថ្ថ្ងៃអង្គារ 14 មករា 2025
ពលរដ្ឋវៀតណាមមួយចំនួនដាច់សរសៃឈាមខួរក្បាល ព្រោះងូតទឹកពេលយប់ក្នុងខែរងា

មន្ទីរពេទ្យយោធាវៀតណាមចំនួន ១០៨ កាលពីខែធ្នូកន្លងទៅបានកត់ត្រាពីការកើនឡើងនៃអ្នកជំងឺដាច់សរសៃឈាមខួរក្បាល ១០-១៥% ក្នុងខែរងា បើប្រៀបធៀបនឹងខែធម្មតា។ អ្នកទាំងនោះគឺបានដាច់សរសៃឈាមខួរក្បាល ដោយសារតែងូតទឹកពេលយប់ក្នុងខែរងា។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VnExpress

ពលរដ្ឋវៀតណាមមួយចំនួនដាច់សរសៃឈាមខួរក្បាល ព្រោះងូតទឹកពេលយប់ក្នុងខែរងា

លោកវេជ្ជបណ្ឌិត Nguyen Ngoc Uyen ផ្នែកសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបានឱ្យដឹងថា អាកាសធាតុត្រជាក់ធ្វើឲ្យសរសៃឈាមរួមតូចនាំឱ្យឡើងសម្ពាធឈាម និងបង្កើនហានិភ័យនៃការកកឈាមឈានដល់ការដាច់សរសៃឈាមខួរក្បាល។ ដូច្នេះហើយអ្នកមានទម្លាប់ងូតទឹកពេលយប់ ត្រូវលាយទឹកក្តៅងូត ចៀសវាងការងូតទឹកត្រជាក់ ឬពេលងូត កុំងូតផ្ដើមពីក្បាលទៅមុន៕

ពលរដ្ឋវៀតណាមមួយចំនួនដាច់សរសៃឈាមខួរក្បាល ព្រោះងូតទឹកពេលយប់ក្នុងខែរងា