អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ នៅព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ បានធ្វើការសម្របសម្រួលប្រជាពលរដ្ឋ និងកម្មករជាច្រើននាក់ ដែលចេញមកតវ៉ាបញ្ហាថ្លៃទឹកភ្លើង និងថ្លៃជួលផ្ទះ ស្ថិតនៅប្លុកក្រោយរោងចក្រក្រោន ភូមិចោមចៅ១ សង្កាត់ចោមចៅ១ រាធធានីភ្នំពេញ។
លោក ប៉ាង លីដា អភិបាលរងខណ្ឌពោធិ៍សែនជ័យ បានឱ្យដឹងថា ការតវ៉ានេះបន្ទាប់ពីក្រុមការងារខណ្ឌចុះទៅសម្របសម្រួលជាមួយម្ចាស់ផ្ទះជួល និងអ្នកម៉ៅការភ្លើងទឹកឯកជនរួចមក ជាលទ្ធផលចុះបាន២០% ហើយកម្មករមួយចំនួនបានឯកភាព ខណៈអាជ្ញាធរនឹងព្យាយាមសម្របសម្រួលបន្តទៀត នៅរសៀលថ្ងៃដដែលនេះ៕