ដីព្រៃសហគមន៍នៅភ្នំត្រពាំងស្រនៀង ធ្លាក់លើដៃឈ្មួញក្រោមរូបភាពទិញពីពលរដ្ឋ សង្ស័យក្រុមលោក បេងវឌ្ឍន៍

ព័ត៌មានសង្គម
ថ្ថ្ងៃសៅរ៍ 2 កក្កដា 2022
ដីព្រៃសហគមន៍នៅភ្នំត្រពាំងស្រនៀង ធ្លាក់លើដៃឈ្មួញក្រោមរូបភាពទិញពីពលរដ្ឋ សង្ស័យក្រុមលោក បេងវឌ្ឍន៍

សេចក្ដីរាយការណ៍មកថា មានការរៀបគម្រោងជាក្រុមក្រោមរូបភាពលក់ទិញដីពីប្រជាពលរដ្ឋក្នុងទំហំ ៧៥ហិកតា (ខ្លះដីសហគមន៍) មានទាំងការកាយភ្នំធ្វើជាផ្លូវចូលទៅកាន់ដីរបស់មេឈ្មញអ្នកមានទ្រព្យទាំងនោះទៀតផង ស្ថិតនៅភូមិត្រពាំងស្រនៀង ឃុំស្រែជាខាងជើង ស្រុកដងទង់ខេត្តកំពត។ ដែលគេសង្ស័យថា ក្រុមឈ្មួញទិញដីនោះជាគ្នីគ្នាមន្ត្រីជាន់ខ្ពស់ផ្នែកហិរញ្ញវត្ថុមួយរូបឈ្មោះ បេង វឌ្ឍន៍។ វីដេអូ https://fb.watch/e24gyL75LO/

ការដែលប្រែពីដីសហគមន៍ក្រោមហេតុផលពលរដ្ឋអាស្រ័យផលមួយចំនួន បានធ្លាក់លើដៃឈ្មួញបែបនេះនាំឱ្យគេកើតការសង្ស័យថា អាចនឹងជាប់ពាក់ព័ន្ធជាមួយមន្ត្រីជាន់ខ្ពស់នៃខណ្ឌរដ្ឋបាលព្រៃឈើកំពត និងអាជ្ញាធរមូលដ្ឋាននោះដែរឬទេ? នេះជាសំណួរ!

ក្នុងនោះលោក ជួន សារ៉ា នាយខណ្ឌបាលព្រៃឈើកំពត និងមាននាយរងរបស់លោកម្នាក់ត្រូវគេខ្សឹបខ្សៀវមកថា ធ្វើការងារយ៉ាងសកម្មនចំណុចដីខាងលើ។

ទាក់ទងនឹងការលើឡើងនេះ លោក ជួន សារ៉ា បានឱ្យ 1Post ដឹងថា ចំពោះផ្លូវដែលធ្វើកាត់ភ្នំនោះគឺ អភិបាលខេត្តកំពត អនុញ្ញាតឱ្យធ្វើផ្លូវលើដីសាធារណៈរបស់រដ្ឋ សម្រាប់បម្រើផលប្រយោជន៍ជាសាធារណៈ នៅក្នុងសហគមន៍។ រីឯល្បីថា ទិញលក់ដីនោះស្ថិតនៅខាងក្រៅព្រំប្រទល់ដីព្រៃសហគមន៍ជ្រោះគគីរដែកទេ។ ដោយលោកសូមឱ្យពិនិត្យមើលផែនទីគម្របព្រៃឈើឆ្នាំ២០០២ និង Googe Map។ ដោយលោកមិនបានបញ្ជាក់ច្បាស់ពីដីសហគមន៍ត្រពាំងស្រនៀង ឬអ្នកភូមិហៅថា ត្រពាំឈើនាងនោះទេ។

ចំណែកលោក ស៊ីវ ផេង អភិបាលស្រុកដងទង មិនមានការបញ្ជាក់ទេជុំវិញការលក់ទិញដីសហគមន៍ត្រពាំងស្រនៀង បន្ទាប់ពីលោកទទួលសារសំណួរពីក្រុមការងារ 1Post ចំនួនពីរដង។

ដោយឡែកលោក បេងវឌ្ឍន៍ មន្ត្រីជាន់ខ្ពស់អគ្គនាយកផ្នែកហិរញ្ញវត្ថុ 1Post មិនទាន់អាចទំនាក់ទំនងសុំការបញ្ជាក់បាននៅឡើយ។

សូមរម្លឹកថា កន្លងទៅធ្លាប់មានករណីឃុបខិតជាក្រុមម្ដងហើយ ក្នុងការលក់ទិញផ្នែកខ្លះនៃដីអាងស្តុកទឹកដងទង់ឱ្យទៅឈ្មួញ តែត្រូវជាប់គាំងគម្រោងនោះទៅវិញ បន្ទាប់ពីអ្នកភូមិខ្លះដែលកើតទុក្ខមិនសុខចិត្តនឹងទឹកលុយមិនសមដូចការចង់បាន ទើបពួកគាត់ដាក់ពាក្យបណ្ដឹងទៅលោកអភិបាលខេត្តកំពត គ្រាដែលផ្លាស់មកថ្មីៗពីខេត្តពោធិ៍សាត់ ទើបគម្រោងនោះផ្អាកមកដល់ពេលនេះ ចុះករណីនៅភ្នំត្រពាំងនៀលឯណ្ណោះវិញអាចជាការឃុបខិតគ្នាដែរទេ?៕ SP