គ្រាដែលអង្គការសុខភាពពិភពលោក ប្រកាសពីវត្តមានមានជំងឺកូវីដ១៩ប្រភេទថ្មី៣ទៀត មានលក្ខណៈកាចសាហាវនោះតេជោសែន នាយករដ្ឋមន្រ្តីកម្ពុជាបានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជានឹងមានវិធានការតម្រូវឱ្យពាក់ម៉ាស់ឡើងវិញ ឬក៏តម្រូវឱ្យធ្វើអ្វីដើម្បីការពារសុខភាពពលរដ្ឋជាចាំបាច់។
ក្នុងនោះវិស័យសុខាភិបាល ក៏ត្រូវត្រៀមបំរុងនូវកំលាំងប្រតិកម្មរហ័ស ដើម្បីឆ្លើយតបនឹងសភាពការណ៍ដែលកើតឡើង បន្ទាប់ពីការដោះម៉ាស់ចេញ ៕