ជំងឺ mpox ធ្លាយចេញពីអាហ្វ្រិក ឆ្លងដល់ស៊ុយអែតនិងថៃ គ្រាដែល WHO ប្រកាសអាសន្ន

ពិភពលោក
ថ្ថ្ងៃអង្គារ 27 សីហា 2024
ជំងឺ mpox ធ្លាយចេញពីអាហ្វ្រិក ឆ្លងដល់ស៊ុយអែតនិងថៃ គ្រាដែល WHO ប្រកាសអាសន្ន

បច្ចុប្បន្នសហគមន៍វេជ្ជសាស្ត្រពិភពលោកបានបារម្ភខ្លាំងបំផុតចំពោះវត្តមានមេរោគពូជថ្មី Clade 1b ដ៏កាចសាហាវបង្កជាជំងឺ mpox បានធ្លាយចេញពីតំបន់អាហ្វ្រិក ឆ្លងរាលដាលដល់ប្រទេសស៊ុយអែតនិងថៃ។

ជំងឺ mpox ធ្លាយចេញពីអាហ្វ្រិក ឆ្លងដល់ស៊ុយអែតនិងថៃ គ្រាដែល WHO ប្រកាសអាសន្ន

មេរោគនេះមានឈ្មោះដើមថា Monkeypox គឺជាជំងឺរាតត្បាតនៅទ្វីបអាហ្រ្វិក ហើយមួយរយៈចុងក្រោយ ពូជថ្មីរបស់វាគឺ Clade 1b ត្រូវបានគេដឹងថា កាចសាហាវជាងពូជដើម Clade 2 ទៅទៀត។ Clade 1B បានផ្ទុះឡើងដំបូងនៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ហើយឆ្លងរាលដាលក្នុងទ្វីបអាហ្វ្រិកបានសម្លាប់មនុស្សរាប់សិបនាក់។

ជំងឺ mpox ធ្លាយចេញពីអាហ្វ្រិក ឆ្លងដល់ស៊ុយអែតនិងថៃ គ្រាដែល WHO ប្រកាសអាសន្ន

អង្គការសុខភាពពិភពលោក WHO សម្រេចប្រកាសកាលពីថ្ងៃថ្ងៃទី១៤ខែសីហាថា mpox គឺជាភាពអាសន្នសុខភាពពិភពលោក និងអំពាវនាវឱ្យប្រទេសនានាចាត់វិធានការដោះស្រាយជាបន្ទាន់។ យ៉ាងណា នាយក WHO ប្រចាំតំបន់អឺរ៉ុបនិយាយថា Mpox មិនមែនជាកូវីដថ្មីទេ ហើយហានិភ័យចំពោះប្រជាជនទូទៅនៅមានកម្រិតទាប ដូច្នេះកុំទាន់ស្លន់ស្លោ។

ជំងឺ mpox ធ្លាយចេញពីអាហ្វ្រិក ឆ្លងដល់ស៊ុយអែតនិងថៃ គ្រាដែល WHO ប្រកាសអាសន្ន

សារព័ត៌មានអេឡិចត្រូនិក ១ប៉ុស្តិ៍ បង្ហាញពីតថភាពពិតនៃសង្គម និងជីវភាពពលរដ្ឋ ✍️ www.1post.news

សូមបញ្ជាក់ថា រោគសញ្ញានៃជំងឺ mpox បណ្តាលឱ្យកើតកន្ទួលលើស្បែកឈានដល់ពងបែក ឬដំបៅនៅគ្រប់ទីកន្លែងលើរាងកាយ រួមទាំងប្រដាប់ភេទ។ រោគសញ្ញាផ្សេងទៀតមានដូចជាគ្រុនក្តៅ ឈឺក្បាល ឈឺខ្នង ឈឺសាច់ដុំ ឈឺសន្លាក់ ឡើងកូនកណ្តុរ ញ័រញាក់ និងអស់កម្លាំង។ ចំពោះការព្យាបាលវិញបច្ចប្បន្នមិនទាន់មានការជាក់លាក់សម្រាប់ជំងឺ mpox ពូជ Clade 1b នេះទេ។ ប៉ុន្តែអ្នកជំងឺអាចទៅជួបគ្រូពេទ្យជំនាញដើម្បីពិភាក្សាដើម្បីព្យាបាល៕

ជំងឺ mpox ធ្លាយចេញពីអាហ្វ្រិក ឆ្លងដល់ស៊ុយអែតនិងថៃ គ្រាដែល WHO ប្រកាសអាសន្ន