ក្រសួងសុខាភិបាលសាធារណៈថៃបានរាយការណ៍នៅព្រឹកថ្ងៃពុធនេះថាមានអ្នកស្លាប់ Covid-19 ៤០នាក់ទៀត និងមានករណីថ្មីចំនួន ២.៣៣១ករណីក្នុងរយៈពេល ២៤ម៉ោងកន្លងមក។
មានអ្នកឆ្លងថ្មីចំនួន ២.៣០៥នាក់ត្រូវបានគេធ្វើរោគវិនិច្ឆ័យឃើញនៅក្នុងប្រជាជនទូទៅ និង ២៦នាក់ក្នុងចំណោមអ្នកទោសពន្ធនាគារ។
ក្នុងរយៈពេល ២៤ម៉ោងអ្នកជម្ងឺ Covid-19 ចំនួន ៤.៩៤៧នាក់ត្រូវបានគេធ្វើរោគវិនិច្ឆ័យឃើញហើយត្រូវបានបញ្ជូនចេញពីមន្ទីរពេទ្យ៕