រដ្ឋាភិបាលថៃ ព្រមាន​ពី​ការផ្ទុះ​កូ​វីដ​១៩​ខ្លាំងក្នុង​ពិធីបុណ្យ​សង្ក្រាន្ត​ឆ្នាំ​ថ្មី ដែលត្រូវតោងប្រយ័ត្ន

ពិភពលោក
ថ្ថ្ងៃអង្គារ 29 មីនា 2022
រដ្ឋាភិបាលថៃ ព្រមាន​ពី​ការផ្ទុះ​កូ​វីដ​១៩​ខ្លាំងក្នុង​ពិធីបុណ្យ​សង្ក្រាន្ត​ឆ្នាំ​ថ្មី ដែលត្រូវតោងប្រយ័ត្ន

មន្ត្រី​សុខាភិបាល​ថៃ​បាន​ព្រមាន​ថា ការឆ្លង​ប្រចាំថ្ងៃ​អាច​ដល់​១០​ម៉ឺន​នាក់ បើ​សង្ក្រាន្ត​រៀបចំ​ខាងមុខនេះ ប្រព្រឹត្តទៅ​ទាំង​មិន​ប្រយ័ត្នប្រយែង​នោះ​។​

​ជាមួយគ្នានេះ នាយករដ្ឋមន្ត្រី​ថៃ ប្រា​យុទ្ធ ចាន់​អូ​ចា បាន​ណែនាំ​ដល់​បណ្តា​អភិបាលខេត្ត ក្រុង​ទាំងអស់ ដាក់ចេញ​វិធានការ​ទប់ស្កាត់​ការឆ្លង​រាតត្បាត ក្នុងពេល​មាន​ពិធីបុណ្យ​ស​ង្គ្រា​ន្ត​របស់ខ្លួននាពេលខាងមុខ​។ 

​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​ថៃ Thanakorn Wangboonkongchana បាន​អះអាង​កាលពីពេល​ថ្មីៗនេះ​ថា លោកនាយក​រដ្ឋមន្ត្រី​បាន​ណែនាំ​ដល់​អភិបាលខេត្ត​ក្រុង និង​មន្ត្រី​សុខាភិបាល​ត្រៀម​រៀបចំ​សកម្មភាព ឆ្លើយតប​នឹង​ការវិល​ត្រលប់​ទៅលេង​ស្រុកកំណើត​របស់​ប្រជាជន​ឲ្យ​បាន​មុនខណៈដែល​ការឆ្លង​ប្រចាំថ្ងៃ​បន្ត​កើនឡើង​។ 

រដ្ឋាភិបាលថៃ ព្រមាន​ពី​ការផ្ទុះ​កូ​វីដ​១៩​ខ្លាំងក្នុង​ពិធីបុណ្យ​សង្ក្រាន្ត​ឆ្នាំ​ថ្មី ដែលត្រូវតោងប្រយ័ត្ន

​ប្រជាពលរដ្ឋ​ត្រូវបាន​ណែនាំ​ឲ្យ​ប្រុងប្រយ័ត្ន​ខ្ពស់ ជាពិសេស ពេល​ទៅ​ជួបជុំ​សាច់ញាតិ​ចាស់ៗ និង​ចូលរួម​កម្មវិធី​ជួបជុំ​លក្ខណៈ​គ្រួសារ​ជាដើម​។ សកម្មភាព​គ្រួសារ​គួរតែរៀបចំ​កន្លែង​ដែលមាន​ខ្យល់​ចេញចូល​បានល្អ ខណៈដែល​ត្រូវ​ជួបជុំ​គួរតែ​តេស្ត​ជាមុនសិន មុនពេល​ប្រមូល​ផ្តុំគ្នា ជាដើម​។ 

​អគ្គនាយក នៃ អគ្គនាយកដ្ឋាន​សុខាភិបាល វេជ្ជបណ្ឌិត Suwannachai Wattanayingcharoenchai បាន​អះអាងថា បើតាម​ការព្យាករណ៍ ការឆ្លង​ប្រចាំថ្ងៃ​អាចឈាន​ដល់១០​ម៉ឺន​នាក់ បើសិនជា​ធ្វេសប្រហែស ក្នុងពេល​បុណ្យ​សង្ក្រាន្ត​នេះ​។ យើង​តាម​ស្ថាប័ន​មួយ​នេះ​ដដែល អាច​កើត​មាននៅ​ពាក់កណ្តាល​ខែក្រោយ​ចំពោះ​តួលេខ​នេះ ហើយ បើ​ចឹ​ង​មែន វា​គឺជា​សេណា​រី​យ៉ូ ដ៏​អាក្រក់​។ 

​គួរ​បញ្ជាក់ថា ថៃ​គ្រោង​នឹង​រៀបចំ​ពិធីបុណ្យ​ស​ង្គ្រា​ន្ត នៅ​ពាក់កណ្តាល​ខែមេសា ២០២២ បើទោះបី​ជាមាន​ការឆ្លង​រាប់ម៉ឺន​នាក់ ក្នុង​១​ថ្ងៃៗ​ក៏ដោយ​៕

រដ្ឋាភិបាលថៃ ព្រមាន​ពី​ការផ្ទុះ​កូ​វីដ​១៩​ខ្លាំងក្នុង​ពិធីបុណ្យ​សង្ក្រាន្ត​ឆ្នាំ​ថ្មី ដែលត្រូវតោងប្រយ័ត្ន