សមត្ថកិច្ចចម្រុះចុះបង្រ្កាបកន្លែងលក់ទំនិញគេចពន្ធ និងការស្នាក់នៅខុសច្បាប់របស់ជនបរទេសព្រមទាំងបើកលេងល្បែងអនឡាញ ទូបាញ់ត្រីចំនួន០៣ទីតាំង ដោយប្រើរយៈពេល២ថ្ងៃ ១៩-២០ខែមេសា ឆ្នាំ២០២២ ស្ថិតនៅក្នុងភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
ក្នុងនោះសមត្ថកិច្ចឃាត់ខ្លួនមនុស្សប្រុសស្រីសរុបចំនួន ៨៧នាក់ នៅទីតាំងចំនួន៣ផ្សេងគ្នា មានជនជាតិថៃចំនួន៨៥នាក់ ស្រី៣៨នាក់ ជនជាតិភូមាម្នាក់ ស្រ្តីឡាវម្នាក់ និងជនជាតិថៃ៨៥នាក់ដោយពួកគេទាំងអស់នេះ ឆ្លងដែនមកធ្វើការ និងរស់នៅប្រទេសកម្ពុជាដោយអត់មានច្បាប់ និងវត្ថុតាងមាន ទូហ្គេមបាញ់ត្រី០៦គ្រឿង និងសម្ភារៈបម្រើដល់ការលេងមួយចំនួនទៀត ស្រាគេចពន្ធចំនួន៩៩៩កេស មាន៤៥ប្រភេទ និងបារីចំនួន៥៥កេស៕