ផ្ទុះកូវិដ-១៩ ក្នុងក្រុមហ៊ុនបីជី ដែលបើកល្បែងអនឡាញលួចលាក់ នៅក្រុងព្រះសីហនុ

ព័ត៌មានសង្គម
ថ្ថ្ងៃព្រហស្បតិ៍ 30 កញ្ញា 2021
ផ្ទុះកូវិដ-១៩ ក្នុងក្រុមហ៊ុនបីជី ដែលបើកល្បែងអនឡាញលួចលាក់ នៅក្រុងព្រះសីហនុ

សេចក្ដីរាយការពីបុគ្គលិកសូមមិនបញ្ចេញឈ្មោះបានឱ្យដឹងថា ល្បែងអនឡាញ លួចលាក់របស់ក្រុមហ៊ុនបីជី ជ្រកក្រោមការជួលអគារកាស៉ីណូ ដឺសេនជូរី ស្ថិតនៅភូមិ៥ សង្កាត់៤ ក្រុងព្រះសីហនុ បានផ្ទុះជំងឺកូវិដ-១៩ បណ្ដាលឱ្យស្ត្រីម្នាក់ស្លាប់ ខណៈអ្នកផ្សេងរាប់រយអ្នកទៀតកំពុងស្នាក់នៅក្នុងនោះមិនបានចេញក្រៅរយៈពេល២ឆ្នាំមកហើយ។ មុនមានអ្នកកើតកូវិដ ក្រុមបុគ្គលិកបង្ខំចិត្តតាមអ្នកគ្រប់គ្រងមិនឱ្យចេញក្រៅដូចបង្ខាំង តែដោយចង់បានការងារទទួលបានប្រាក់កម្រៃក៏សុខចិត្តតាម។

ផ្ទុះកូវិដ-១៩ ក្នុងក្រុមហ៊ុនបីជី ដែលបើកល្បែងអនឡាញលួចលាក់ នៅក្រុងព្រះសីហនុ

សេចក្ដីរាយការបន្តថា អ្នកផ្សេងទៀតដែលឆ្លងជំងឺកូវិដ-១៩ កំពុងតម្រូវឱ្យធ្វើចត្តាឡីស័ក្ក និងព្យាបាលនៅក្នុងអាគារនោះ រីឯអ្នកខ្លះទៀតតម្រូវឱ្យធើ្វការទាំងពួកគកាត់កំពុងភ័យខ្លាច។

ទាក់ទងករណីនេះលោក ស សំណាង ប្រធានគ្រប់គ្រងបុគ្គលិក មិនទាន់មានការបញ្ជាក់នៅឡើយ បន្ទាប់ពីទទួលសារសំណួរពីអ្នកសារព័ត៌មាន។

លោក ជួន ណារិន ស្នងការខេត្តព្រះសីហនុ បានឱ្យដឹងថា ទីតាំងខាលើត្រូវបានរដ្ឋបាលត្ត និងមន្ទីរសុខាភិបាល យកធ្វើជាកន្លែងវិធានសុខាភិបាល ដាក់ជាកន្លែងហតស្ពត ចត្តាឡីស័ក្ក និងព្យាបាល។ ហើយចំពោះការលើកឡើងថា មានការឃុំឃាំងលួចលាក់ធ្វើអាជីវកម្មខុសច្បាប់នោះ លោកស្នងការបញ្ជាក់ថាមិនមែនដូចគុកទួលស្លែងជំនាន់ប៉ុលពតអត់ពីណាដឹងទេ មិនមែនទេ។ បើតាមលោកក្ដាប់បានច្បាស់លាស់កន្លែងនឹងគឺកាសីណូ ហើយបើថាស្របច្បាប់មិនស្រប់ច្បាប់សួរទៅខាងនាយកដ្ឋានគ្រប់គ្រងល្បែងពាណិជ្ជកម្ម។ 

ចំណែកលោកសៀង សេន ប្រធាននាយកដ្ឋានគ្រប់គ្រងល្បែងពាណិជ្ជកម្ម មិនទាន់សូមការបញ្ជាក់បាននៅឡើយទេ នារសៀលថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ ដោយចូលមើលសារតាមតេឡេក្រាមហើយមិនទាន់ឆ្លើយតប។

សូមរំលឹកថា អាជីវកម្មល្បែងអនឡាញរបស់ក្រុមហ៊ុនបីជីនេះ ដើមឡើយលួចបើកនៅអាគារហ្គោដេនស្ថិតនៅជាប់មាត់សមុទ្រ ក្បែរតំបន់ឆ្នេរថី ក្រោយមកក៏ប្ដូរមកអាគារដឺសេនជូរីមកដល់បច្ចុប្បន្ននេះ បើមើលពីខាងក្រៅហាក់ស្ងាត់ តែខាងក្នុងមានមនុស្សរាប់រយនាក់កំពុងបំរើការងារអនឡាញឡើងមមាញឹក៕

ផ្ទុះកូវិដ-១៩ ក្នុងក្រុមហ៊ុនបីជី ដែលបើកល្បែងអនឡាញលួចលាក់ នៅក្រុងព្រះសីហនុ ផ្ទុះកូវិដ-១៩ ក្នុងក្រុមហ៊ុនបីជី ដែលបើកល្បែងអនឡាញលួចលាក់ នៅក្រុងព្រះសីហនុ ផ្ទុះកូវិដ-១៩ ក្នុងក្រុមហ៊ុនបីជី ដែលបើកល្បែងអនឡាញលួចលាក់ នៅក្រុងព្រះសីហនុ