ឃាត់ខ្លួនមន្ត្រីយោធាផ្កាយ២ម្នាក់ និងស្នេហា ពាក់ព័ន្ធបទល្មើស ឆបោកប្រាក់ជិត ៤០ម៉ឺនដុល្លារ

ព័ត៌មានសង្គម
ថ្ថ្ងៃពុធ 20 មេសា 2022
ឃាត់ខ្លួនមន្ត្រីយោធាផ្កាយ២ម្នាក់ និងស្នេហា ពាក់ព័ន្ធបទល្មើស ឆបោកប្រាក់ជិត ៤០ម៉ឺនដុល្លារ

កងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំងកាលពីថ្ងៃថ្មីៗនេះ បានឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ ក្នុងនោះមានបុរសម្នាក់ គឺជាមន្ត្រីយោធាពាក់ផ្កាយ២ ជាប់ពាក់ព័ន្ធនឹងបទល្មើសឆបោកប្រាក់ (លួចលក់អចលនវត្ថុរបស់អ្នកដ៏ទៃ និងការមិនគោរពសេចក្តីសម្រេចរបស់តុលាការ ប្រព្រឹត្តនៅក្នុងខេត្តកំពង់ឆ្នាំង)។

ជនសង្ស័យទាំង២នាក់ មានឈ្មោះ គឹម ណារិទ្ធិ ភេទប្រុស អាយុ ៥៦ឆ្នាំ ជាមន្ត្រីយោធាផ្កាយ២និងឈ្មោះ កែវ ស្រីវ៉ាង ហៅទេស មីនា ភេទស្រី អាយុ ៤៦ឆ្នាំ មុខរបរគួកជេរដី ដែលជាគូស្នេហ៍នឹងគ្នា។

ពួកគេទាំង២នាក់ ត្រូវបានតំណាងអយ្យការចោទប្រកាន់ពីបទ ឆបោក លួចលក់អចលនវត្ថុរបស់អ្នកដ៏ទៃ និងការមិនគោរពសេចក្តីសម្រេចរបស់តុលាការ និងត្រូវបានចាប់ឃាត់ខ្លួន តាមដីការបស់តុលាការ កាលពីថ្ងៃទី ១៣ ខែមេសា ឆ្នាំ២០២២។

ទាក់ទងនឹងការចោទប្រកាន់ខាងលើនេះ 1Post មិនទាន់អាចសុំការបញ្ជាក់ពីជនសង្ស័យទាំងពីរនាក់បាននៅឡើយ៕