កម្លាំងសមត្ថកិច្ចបានចាប់ខ្លួនលោក គុយ វ៉ាត ថៅកែហាង Park Café និងជាម្ចាស់ក្រុមហ៊ុនជាច្រើនទៀត ពាក់ព័ន្ធបទល្មើសចេញសែកអត់ប្រាក់ និងឆបោកប្រាក់ កាលពីព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៤។
ការចាប់ខ្លួននេះបន្ទាប់ពីលោក គុយ វ៉ាត បានរងនូវពាក្យបណ្តឹងជាច្រើន ហើយនៅថ្ងៃស្អែកនឹងបញ្ជូនទៅកាន់តុលាការចាត់វិធានការតាមនីតុវិធី៕