គណៈមេធាវីនៃកម្ពុជាបង្កើតក្រុមមេធាវីជួយពលរដ្ឋរងគ្រោះដោយសារក្រុមហ៊ុន CIC Plc ដោយឥតគិតថ្លៃ គ្រាដែលលោក គួច ម៉េងលី បញ្ជាក់ថា លោកលែងជាសមាជិកក្រុមប្រឹក្សាភិបាលតាំងពីឆ្នាំ២០១៨

ព័ត៌មានសង្គម
ថ្ថ្ងៃច័ន្ទ 25 មីនា 2024
គណៈមេធាវីនៃកម្ពុជាបង្កើតក្រុមមេធាវីជួយពលរដ្ឋរងគ្រោះដោយសារក្រុមហ៊ុន CIC Plc ដោយឥតគិតថ្លៃ គ្រាដែលលោក គួច ម៉េងលី បញ្ជាក់ថា លោកលែងជាសមាជិកក្រុមប្រឹក្សាភិបាលតាំងពីឆ្នាំ២០១៨

គណៈមេធាវីនៃកម្ពុជា បានសេចក្តីប្រកាសព័ត៌មាននៅនៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤ នេះថា កន្លងមកមានក្រុមហ៊ុននិងបុគ្គលមួយចំនួនតូចតែងតែបង្កើតគម្រោងវិនិយោគដោយប្រមូលប្រាក់ពីប្រជាពលរដ្ឋក្នុងរូបភាពប្រមូលមូលធនយកទៅវិនិយោគ ហើយចុងបញ្ចប់ប្រជាពលរដ្ឋដែល ដាក់ប្រាក់វិនិយោគតែងតែទទួលរងគ្រោះបាត់បង់ផលប្រយោជន៍ជាបន្តបន្ទាប់។

គណៈមេធាវីនៃកម្ពុជាបង្កើតក្រុមមេធាវីជួយពលរដ្ឋរងគ្រោះដោយសារក្រុមហ៊ុន CIC Plc ដោយឥតគិតថ្លៃ គ្រាដែលលោក គួច ម៉េងលី បញ្ជាក់ថា លោកលែងជាសមាជិកក្រុមប្រឹក្សាភិបាលតាំងពីឆ្នាំ២០១៨

ដោយបេសកកម្មរបស់វិជ្ជាជីវៈមេធាវីត្រូវចូលរួមបម្រើវិស័យយុត្តិធម៌ ចូលរួមក្នុងការរៀបចំនីតិរដ្ឋ ពង្រឹងយុត្តិធម៌សង្គម និងការពារសិទ្ធិមនុស្ស គណៈមេធាវីនៃកម្ពុជាបានបង្កើតក្រុមមេធាវីជួយប្រជាពលរដ្ឋពាក់ព័ន្ធករណីក្រុមហ៊ុន ខេមបូឌាន អ៊ិនវេសស្ទ័រ ខបភើរេសិន ភីអិលស៊ី (CIC Plc) ដែលក្រុមមេធាវីនេះមានភារកិច្ចជាអាទិ៍ ពិគ្រោះយោបល់ផ្នែកច្បាប់ ពិនិត្យនិងរៀបចំឯកសារជាភស្តុតាងនិងធ្វើបណ្ដឹង និងជួយការពារក្តីជូនប្រជាពលរដ្ឋ ដោយឥតគិតកម្រៃឡើយ។

គណៈមេធាវីនៃកម្ពុជាបង្កើតក្រុមមេធាវីជួយពលរដ្ឋរងគ្រោះដោយសារក្រុមហ៊ុន CIC Plc ដោយឥតគិតថ្លៃ គ្រាដែលលោក គួច ម៉េងលី បញ្ជាក់ថា លោកលែងជាសមាជិកក្រុមប្រឹក្សាភិបាលតាំងពីឆ្នាំ២០១៨

ដូច្នេះចាប់ពីថ្ងៃនេះតទៅ ប្រជាពលរដ្ឋដែលខាតបង់ផលប្រយោជន៍ជាមួយក្រុមហ៊ុន ខេមបូឌាន អ៊ិនវេសស្ទ័រ ខបភើរេសិន ភីអិលស៊ី (CIC Plc) ហើយមានបំណងពិគ្រោះយោបល់ ផ្នែកច្បាប់ឬពឹងពាក់មេធាវីជួយការពារក្តី សូមមកកាន់ទីស្នាក់ការគណៈមេធាវីនៃកម្ពុជា នៅរៀងរាល់ម៉ោងការងារ៕