បន្លំយកឈ្មោះស្ថានទូតអាម៉េរិក មកបោកប្រាក់ ៦០០០០ដុល្លារពីមនុស្ស២៥នាក់

ព័ត៌មានសង្គម
ថ្ថ្ងៃពុធ 23 មេសា 2025
បន្លំយកឈ្មោះស្ថានទូតអាម៉េរិក មកបោកប្រាក់ ៦០០០០ដុល្លារពីមនុស្ស២៥នាក់

លោកស្រី ហាក់ ចំរើន អាយុ ៤៥ឆ្នាំ មុខរបរបកប្រែភាសាចិន រង់ការចោទពីក្រុមមនុស្ស២៥ នាក់ថា បានរំលោភលើទំនុកចិត្តឆបោកប្រាក់របស់ពួកគេអស់ ៦០០០០ដុល្លារ ជាថ្នូរនឹងការផ្ដល់ឱ្យបានធ្វើការលើជំនាញបដិសណ្ឋាកិច្ចនឹងចុងភៅសម្រាប់ការិយាល័យស្ថានទូតអាម៉េរិក ដែលគ្រោងនឹងបើកបន្ថែមប្រចាំនៅព្រលានយន្តហោះថ្មីក្នុងប្រទេសកម្ពុជា។ តាមពិតជារឿងប្រឌិតឡើងដើម្បីបោកយកប្រាក់ប៉ុណ្ណោះ។

បន្លំយកឈ្មោះស្ថានទូតអាម៉េរិក មកបោកប្រាក់ ៦០០០០ដុល្លារពីមនុស្ស២៥នាក់

ប្រភពដំណឹងបានឱ្យដឹងថា លោកស្រី ហាក់ ចំរើន នោះថាខ្លួនធ្លាប់ទៅបកប្រែភាសាចិនឱ្យស្ថានទូតអាម៉េរិកនាពេលកន្លងទៅ ក្នុងនាមជាអ្នកបកប្រែចល័តពេលត្រូវការទើបគេហៅ ជាឱកាសលោកស្រី  ស្គាល់គេឯងនៅទីនោះ ដោយអួតប្រាប់មនុស្សម្នាក់ក្នុងចំណោមក្រុមមនុស្ស២៥នាក់ខាងលើ ទើបឈានទៅដល់ការទាក់ទងចង់បានបុគ្គលិកធ្វើការទៅតាមជំនាញរបស់ពួកគេក្រោមរូបភាពបោកប្រាសថា ស្ថានទូតនោះបើកការរិយាល័យរបស់ខ្លួនបន្ថែមទៀតនិងត្រូវការបុគ្គលិក អ៊ីចឹងទេបើហ៊ានចំណាយ ៣០០០ដុល្លាក្នុងម្នាក់ជាថ្នូរនឹងបានធ្វើការ ដោយធ្វើលិខិតកិច្ចសន្យាផ្ដិតមេដៃបើពុំបានការងារធ្វើទេ នឹងប្រគល់ប្រាក់ឱ្យវិញ។ ប៉ុន្តែពេលដែលប្រមូលប្រាក់បានហើយ ស្រាប់តែដល់ថ្ងៃទី២៧ មករា ឆ្នាំ២០២៥ ណាត់ទៅសម្ភាសការងារ លោកស្រី ហាក់ចំរើន បានបិទទូរសព្ទមិនអាចទំនាក់ទំនងបាន ហើយគេចខ្លួនមិនប្រគល់ប្រាក់ឱ្យគេវិញ។ 

បន្លំយកឈ្មោះស្ថានទូតអាម៉េរិក មកបោកប្រាក់ ៦០០០០ដុល្លារពីមនុស្ស២៥នាក់

ដោយសារតែព្យាយាមទំនាក់ទំនងពុំបានទើបពួកគេទៅដាក់ពាក្យបណ្ដឹងសុំអន្តរាគមន៍ពីមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌសែនសុខ រហូតសមត្ថកិច្ចចេញលិខិតកោះអញ្ជើញជនសង្ស័យឈ្មោះ ហាក់ចំរើន មកសាកសួរ។ ប៉ុន្តែពេលយកលិខិតនោះទៅដល់ផ្ទះម្ដាយលោកស្រី ហាក់ ចំរើន គ្មានអ្នកទទួលទេ ដោយលើកឡើងថា លោកស្រីចេញពីផ្ទះរយៈពេល ២ឆ្នាំហើយ មិនដឹងទៅណាគ្រាដែលឃើញកូនៗ និងបងប្អូនសាច់ញាតិរបស់លោកស្រីនៅជុំគ្នាក្នុងផ្ទះនោះ។

បន្លំយកឈ្មោះស្ថានទូតអាម៉េរិក មកបោកប្រាក់ ៦០០០០ដុល្លារពីមនុស្ស២៥នាក់

ប្រភពពីជនរងគ្រោះបានឱ្យដឹងទៀតថា ពួកគាត់ក៏យកភស្ដុតាងពាក់ព័ន្ធនឹងសាច់រឿងនេះរាយការណ៍ជូនដល់លោកស្រី ឆាយ ចាន់នីដា ជាមន្ត្រីកិច្ចការសាធារណៈនៃស្ថានទូតអាម៉េរិកប្រចាំនៅកម្ពុជាផងដែរ ដោយលោកស្រីបានសួរនាំ និងបញ្ជូនឯកសារនោះបន្តទៅផ្នែកធនធានមនុស្ស ដែលជាការិយាល័យតែមួយគត់ជ្រើសរើសបុក្គលិកធ្វើការនៅស្ថានទូត។ លោកស្រីបញ្ជាក់ថា ការជ្រើសរើសបុគ្គលិកលុះត្រាតែមើលតាមផេកវេបសាយស្ថានទូត និងហ្វេសបុកផេកស្ថានទូត ការជ្រើសរើសបុគ្គលិកឱ្យធ្វើការមិនតម្រូវឱ្យបង់ប្រាក់ទេ សូមកុំជឿគេ មើលតែផេកហ្វេសបុកទូតសម្រាប់ព័ត៌មាន។ ហើយសូមដាក់ពាក្យបណ្ដឹងទៅសមត្ថកិច្ច ដើម្បីមានការអ្វីគេនឹងទាក់ទងមកមន្ត្រីស្ថានទូត។

ទាក់ទងបញ្ហាខាងលើលោកស្រី ហាក់ ចំរើន មិនទាន់ការបញ្ជាក់ទេ ក្រោយក្រុមការងារ 1Post ផ្ញើសារសំណួរទៅកាន់លេខទូរសព្ទដៃលោកស្រីយូរថ្ងៃហើយមិនទាន់ឆ្លើយ ថែមទាំងប្លុកលេខយើងខ្ញុំ១ខ្សែចោល យកលេខមួយផ្សេងទៀតខលចូលមិនលើក រីឯបណ្ដាញតេឡេក្រាមរបស់លោកស្រីដែលធ្លាប់ប្រើក៏បិទទៀត។

បន្លំយកឈ្មោះស្ថានទូតអាម៉េរិក មកបោកប្រាក់ ៦០០០០ដុល្លារពីមនុស្ស២៥នាក់

ទោះយ៉ាងនេះក្ដីជនរងគ្រោះទាំង២៥នាក់ សំណូមពរដល់សមត្ថកិច្ចជួយចាត់វិធានការលើករណីនេះឱ្យមានប្រសិទ្ធភាពផង បើនៅតែមិនចូលខ្លួនមកដោះស្រាយប្រគល់ប្រាក់មកឱ្យម្ចាស់ដើមវិញតាមកិច្ចសន្យា ព្រោះប្រាក់ទាំងនោះពួកគាត់ខ្ជីបុលគេមក។ ហើយបច្ចុប្បន្នមេៗចុងភៅ និងអ្នកជំនាញផ្សេងទៀតក្នុងចំណោម ២៥នាក់នោះកំពុងអត់ការងារធ្វើផងទៀត។

នៅក្នុងនោះបើតាមឯកសារ 1Post ទទួលបានមានដូចជាលិខិតកិច្ចសន្យា និងវីឌីអូលោកស្រីហាក់ ចំរើន ផ្ដិតមេដៃលើកិច្ចសន្យា ការសន្ទនាតាមបណ្ដាញសង្គម រួមទាំងទិន្ន័យផ្ទេរប្រាក់តាមធនាគារជាដើម៕ វីដេអូ៖ 

បន្លំយកឈ្មោះស្ថានទូតអាម៉េរិក មកបោកប្រាក់ ៦០០០០ដុល្លារពីមនុស្ស២៥នាក់