ករណីនេះបានកើតឡើងកាលពីថ្ងៃទី ១៣ ខែមេសា ឆ្នាំ២០២២ វេលាម៉ោង១៨និង៣០នាទី លើផ្លូវជាតិលេខ៥៨ ចន្លោះបង្គោលគីឡូ១០-១១ ត្រង់ចំណុច ខាងត្បូងប៉ុស្តិ៍នគរបាលការពារព្រំដែនគោកវរៈ៩១១ (ដើមកកោះ) ប្រហែល២០០ម៉ែត្រស្ថិតក្នុងភូមិអូរនាង សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
រថយន្តនោះប្រភេទតូយូតាកាំមេរី ចង្កូតស្តាំ ឆ្នាំផលិត១៩៩៣ ពណ៏សំបកឳឡឹក ពាក់ផ្លាកលេខបាត់ដំបង 2A-2702 បើកបរពីទិសខាងជើងទៅទិសខាងត្បូង ក្នុងល្បឿនលឿនបានរេចង្កូតទៅឆ្វេងដៃ បណ្តាលអោយធ្លាក់ក្នុងប្រឡាយ ឆេះរថយន្ត និងស្លាប់មនុស្ស ០២នាក់ ដែលជាអ្នកបើកបរឈ្មោះ ដា អាយុ ៣១ឆ្នាំ មុខរបរកម្មករ រស់នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅនិងអ្នករួមដំណើរលើរថយន្តឈ្មោះ គ្រិន ម៉ូន អាយុ៤០ឆ្នាំ មុខរបរលក់ដូរ រស់នៅភូមិអាងសិលាខ្មែរ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ៕