ស្ត្រីអនុការិយាល័យ លួចទូដែករបស់ក្រសួងរ៉ែ និងថាមពល យកប្រាក់ជាង ៥០ម៉ឺនដុល្លារ

ព័ត៌មានសង្គម
ថ្ថ្ងៃសៅរ៍ 2 មេសា 2022
ស្ត្រីអនុការិយាល័យ លួចទូដែករបស់ក្រសួងរ៉ែ និងថាមពល យកប្រាក់ជាង ៥០ម៉ឺនដុល្លារ

អ្នកនាង ជិន លក្ខិណា អាយុ ៣៥ឆ្នាំ ជាអនុប្រធានការិយាល័យគ្រប់គ្រងចំណូលរ៉ែ និងថាមពលត្រូវបានកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលវត្តភ្នំឃាត់ខ្លួន កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ ករណីសង្ស័យលួចប្រាក់ជាង ៥០ម៉ឺនដុល្លារ។ មើលវីដេអូ https://fb.watch/c8Oh3Vy9S1/

របាយការណ៍សមត្ថកិច្ចបានឱ្យថា កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២ ឈ្មោះ ហ៊ាន ថាវី ភេទស្រីអាយុ៣៧ឆ្នាំ ជាប្រធាននាយកដ្ឋានគ្រប់គ្រងចំណូលរ៉ែ និងថាមពល បានសុំអនុញ្ញាតច្បាប់ចំនួន៨ថ្ងៃ ដោយសារក្រុមគ្រួសារ និងរូបគាត់ផ្ទាល់ វិជ្ជមានវីរុសកូវីដ-១៩។ លុះមកដល់ថ្ងៃទី២៨ខែមីនា ឆ្នាំ២០២២ ជនសង្ស័យបានផ្ញើសារទៅអ្នកស្រីប្រធានតាមទូរសព្ទថា សុំកូនសោរបន្ទប់យកមកឱ្យជាងធ្វើសោរទូដែក អ្នកស្រីប្រធានបានប្រាប់ឱ្យជនសង្ស័យទៅយកសោរពីប្រធានរដ្ឋបាល។ ស្ត្រីអនុការិយាល័យ លួចទូដែករបស់ក្រសួងរ៉ែ និងថាមពល យកប្រាក់ជាង ៥០ម៉ឺនដុល្លារ  ក្រោយទទួលបានកូនសោរហើយ ជនសង្ស័យក៏ចូលទៅឆ្កឹះ និងសែងទូដែកចេញ ប្តូរជំនួសវិញដោយទូដែកថ្មី។ លុះដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង៩ព្រឹក អ្នកស្រីប្រធានត្រឡប់ចូលធ្វើការវិញ ខណៈចូលដល់ក្នុងបន្ទប់ ចាក់សោយកប្រាក់ឱ្យថ្នាក់ដឹកនាំ ក៏ស្រាប់តែចាក់សោរពុំត្រូវ និងខុសលេខកូដ ទើបគាត់ហៅជនសង្ស័យមកសួរនាំ និងឆែកមើលតាមកាមេរ៉ាសុវត្ថិភាព ឃើញជនសង្ស័យសែងទូដែកចេញក្រៅ។ បន្ទាប់មកជនសង្ស័យសារភាពថា ខ្លួនជាអ្នកឆ្កឹះ និងប្តូរទូដែក។

សម្ភារដែលបាត់រួមមាន ប្រាក់រៀលចំនួន១,៤៣១,២៨៤,៥៩៧.៨០រៀល (មួយពាន់បួនរយសាមសិបមួយលាន ម្ភៃប្រាំបីមុឺន បួនពាន់ប្រាំរយកៅសិបប្រាំពីរ និងប៉ែតសិបរៀល) និងប្រាក់ដុល្លារ១៦០,២៣៧,ដុល្លារនិង ៩២សេន (ដប់ប្រាំមួយមុឺនពីររយសាបសិបប្រាំពីរដុល្លារ និងកៅសិបពីរសេន)៕

ស្ត្រីអនុការិយាល័យ លួចទូដែករបស់ក្រសួងរ៉ែ និងថាមពល យកប្រាក់ជាង ៥០ម៉ឺនដុល្លារ