ពូទីន ធ្វើឱ្យពលរដ្ឋខ្លួនខឹងរឿងស្រោមអនាម័យ ខណៈការលក់កើនដល់ ១៧០% ពុំធ្លាប់មានពីមុនមក

ពិភពលោក
ថ្ថ្ងៃសុក្រ 25 មីនា 2022
ពូទីន ធ្វើឱ្យពលរដ្ឋខ្លួនខឹងរឿងស្រោមអនាម័យ ខណៈការលក់កើនដល់ ១៧០% ពុំធ្លាប់មានពីមុនមក

ក្រុមហ៊ុនលក់រាយតាមអ៊ីនធឺណិតដ៏ធំបំផុតរបស់រុស្ស៊ី Wildberries បានដឹងថា ការលក់ស្រោមអនាម័យកើនឡើង 170 ភាគរយក្នុងរយៈពេលពីរសប្តាហ៍ដំបូងនៃខែមីនា បើធៀបនឹងឆ្នាំមុនដោយសារតម្រូវការកើនឡើង។ 

តម្រូវការស្រោមអនាម័យនេះបានកើនឡើងយ៉ាងខ្លាំងនៅក្នុងប្រទេសរុស្ស៊ី គ្រាដែលមានការភ័យខ្លាចនៃការកើនឡើងតម្លៃយ៉ាងខ្លាំង និងការខ្វះខាតដែលបណ្តាលមកពីការដាក់ទណ្ឌកម្មរបស់លោកខាងលិច។ 

ពូទីន ធ្វើឱ្យពលរដ្ឋខ្លួនខឹងរឿងស្រោមអនាម័យ ខណៈការលក់កើនដល់ ១៧០% ពុំធ្លាប់មានពីមុនមក

ទោះបីយ៉ាងនេះក្ដីក្រុមហ៊ុនអង់គ្លេស Reckitt ដែលជាក្រុមហ៊ុនផលិតស្រោមអនាម័យ Durex និងម៉ាកយីហោផ្សេងទៀតកំពុងបន្តធ្វើពាណិជ្ជកម្មនៅក្នុងប្រទេសនេះ បើទោះបីជាបានរិះគន់សង្គ្រាមនៅអ៊ុយក្រែនថា "មិនអាចយល់បាន" ក៏ដោយ។

បើតាមសារព័ត៌មាន The Moscow Time ចេញផ្សាយថា ការផ្ទុះឡើងនៃមេរោគឆ្លង និងការប្រកាសអំពីវិធានការបង្ការនៅទីក្រុងមូស្គូ ជនជាតិរុស្សី ដែលធ្លាប់មានវិបត្តិហិរញ្ញវត្ថុ និងនយោបាយជាយូរយារណាស់មកហើយ បាននាំគ្នាទំនិញសំខាន់ៗជាច្រើនសម្រាប់ជីវិតរស់នៅក្នុងភាពឯកោ រួមទាំងស្រោមអនាម័យ ដែល​ពួក​គេ​ទិញស្តុក​ទុក៕

ពូទីន ធ្វើឱ្យពលរដ្ឋខ្លួនខឹងរឿងស្រោមអនាម័យ ខណៈការលក់កើនដល់ ១៧០% ពុំធ្លាប់មានពីមុនមក