រុស្ស៊ីភ័យពេកបានបង្កើនមូលនិធិបម្រុងទុកគ្រាមានអាសន្នមានទំហំ ៣,៥ ពាន់លានដុល្លារ ទប់ទល់ទណ្ឌកម្ម

ពិភពលោក
ថ្ថ្ងៃអង្គារ 12 មេសា 2022
រុស្ស៊ីភ័យពេកបានបង្កើនមូលនិធិបម្រុងទុកគ្រាមានអាសន្នមានទំហំ ៣,៥ ពាន់លានដុល្លារ ទប់ទល់ទណ្ឌកម្ម

កាលពីថ្ងៃអាទិត្យរដ្ឋាភិបាលរុស្ស៊ីបា នបង្កើនមូលនិធិបម្រុងទុករបស់ប្រទេស សម្រាប់ការចំណាយក្នុងគ្រាមានអាសន្ន ដល់ចំនួន ២៧៣,៤ ពាន់លានរូប ឬ ៣,៥២ ពាន់លានដុល្លារ ដើម្បីធានាដល់ស្ថិរភាពសេដ្ឋកិច្ចក្រោយរងទណ្ឌកម្មពីសំណាក់ប្រទេសលោកខាងលិច។

ជាក់ស្តែងទណ្ឌកម្មដែលត្រូវបានដាក់ បន្ទាប់ពីរុស្ស៊ី បានចូលឈ្លានពានទៅលើអ៊ុយក្រែន កាលពីថ្ងៃទី ២៤ ខែកុម្ភ: បានធ្វើឱ្យប្រទេសមួយនេះ ត្រូវបានកាត់ចេញពីហិរញ្ញវត្ថុសកល និងបណ្តាញផ្គត់ផ្គង់។

យ៉ាងណាក៏ដោយ ប្រទេសនៅលោកខាងលិចបាននឹងកំពុងតែខិតជិតទៅរកការហាមឃាត់ទាំងស្រុង និងកាត់ផ្តាច់ថាមពលរបស់រដ្ឋាភិបាលវិមានក្រឹមឡាំងពីប្រភពចំណូលធំៗរបស់ពួកគេ។

រុស្ស៊ីភ័យពេកបានបង្កើនមូលនិធិបម្រុងទុកគ្រាមានអាសន្នមានទំហំ ៣,៥ ពាន់លានដុល្លារ ទប់ទល់ទណ្ឌកម្ម

ទន្ទឹមនឹងបញ្ហានេះរដ្ឋាភិបាលរុស្ស៊ីបានសន្យាផ្តល់ជំនួយជាង ១ពាន់លានរូបរួចជាស្រេចក្នុងការគាំទ្រ ដើម្បីប្រឆាំងទៅនឹងវិបត្តិជូនដល់អាជីវកម្ម ការទូទាត់សង្គម និងដល់គ្រួសារដែលមានកូន។

ហើយមិនតែប៉ុណ្ណោះរដ្ឋាភិបាលរុស្ស៊ី បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃអាទិត្យថា ” មូលនិធិ ក្នុងចំណោមរបស់ផ្សេងទៀត នឹងត្រូវបានប្រើដើម្បីអនុវត្តវិធានការដែលមានគោលបំណងធានាដល់ស្ថិរភាពសេដ្ឋកិច្ច ចំពេលកំពុងមានការដាក់ទណ្ឌកម្មពីប្រទេសខាងក្រៅ”។

រដ្ឋាភិបាលដដែលនេះបាននិយាយថា ប្រភពសំខាន់នៃការបង្កើនមូលនិធិបម្រុងរហូតដល់ជាង ៣ពាន់លានដុល្លារនេះគឺទទួលបានពីចំណូលលើវិស័យថាមពលដែលទទួលបាននៅក្នុងត្រីមាសទី ១ ដោយសារតែតម្លៃប្រេង និងឧស្ម័នបានកើនឡើង ដូច្នេះហើយទើបវាបានផ្តល់ឱ្យរដ្ឋទទួលបានការឆ្លើយតបទៅនឹងការងើបឡើងវិញពីផលប៉ះពាល់នៃកូវីដ ១៩ និងជម្លោះរវាងរុស្ស៊ី-អ៊ុយក្រែន ដែលកំពុងតែបន្ត៕ ប្រភព: Money US