អ៊ីរ៉ង់ទាត់ចោលការអះអាងរបស់អាម៉េរិកដែលថា ខ្លួនគ្រោងនឹងផ្តល់ឱ្យរុស្ស៊ីនូវយន្តហោះគ្មានមនុស្សបើក (ដ្រូន)

ពិភពលោក
ថ្ថ្ងៃអាទិត្យ 17 កក្កដា 2022
អ៊ីរ៉ង់ទាត់ចោលការអះអាងរបស់អាម៉េរិកដែលថា ខ្លួនគ្រោងនឹងផ្តល់ឱ្យរុស្ស៊ីនូវយន្តហោះគ្មានមនុស្សបើក (ដ្រូន)

សហរដ្ឋអាម៉េរិក កាលពីពេលថ្មីៗនេះបានបញ្ជាក់ថា ខ្លួនមានព័ត៌មានដែលបង្ហាញថា អ៊ីរ៉ង់កំពុងរៀបចំផ្គត់ផ្គង់យន្តហោះដ្រូនរាប់រយគ្រឿងដល់រុស្ស៊ី រួមទាំងដែលមានសមត្ថភាពដឹកជញ្ជូនអាវុធផងដែរ។ លើសពីនេះទៅទៀត អ៊ីរ៉ង់ក៏មានផែនការបណ្តុះបណ្តាលកងកម្លាំងរុស្ស៊ី ឱ្យចេះប្រើប្រាស់យន្តហោះដ្រូនទាំងនោះ ដោយដំណាក់កាលដំបូងនៃការហ្វឹកហ្វឺនចាប់ផ្តើមនៅដើមខែកក្កដា។ ទីក្រុងតេហេរ៉ង់ នៅថ្ងៃសុក្រសប្តាហ៍នេះ បានបញ្ជាក់ថា រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក ហូសិន អាមៀ អាប់ដូឡាហ៊ាន បានពិភាក្សាតាមទូរស័ព្ទជាមួយសមភាគីអ៊ុយក្រែនលោកឌីមីត្រូ គូលេបា។ ក្រសួងបានដកស្រង់សម្តីលោក អាមៀ អាប់ដូឡាហ៊ាន ដែលនិយាយថា គាត់បានច្រានចោលការចោទប្រកាន់គ្មានមូលដ្ឋានរបស់សហរដ្ឋអាម៉េរិក។ 

លោក អាមៀ អាប់ដូឡាហ៊ាន បើតាមសេចក្តីរាយការណ៍បានសម្តែងការប្រឆាំងរបស់អ៊ីរ៉ង់ចំពោះសង្គ្រាមនៅអ៊ុយក្រែន ដោយនិយាយថា យើងប្រឆាំងនឹងសកម្មភាពណាមួយដែលនាំឱ្យជម្លោះកាន់តែកើនឡើង៕