ករណីនេះបង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោងជាង ៤ ល្ងាចថ្ងៃទី២០ ខែកម្ភះ ឆ្នាំ២០២២តាមបណ្តោយផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ៤៥-៤៦ ក្នុងសង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។
នគរបាលមូលដ្ឋានបានឱ្យដឹងថា មុនកើតហេតុគេឃើញរថយន្តមួយគ្រឿង ម៉ាកHINO ពណ៌លឿង ពាក់ស្លាកលេខកំពង់ស្ពឺ3A-1128 សណ្ដោងសឺមីរ៉ឺម៉ក ពាក់ស្លាកលេខភ្នំពេញ4A-1759 អ្នកបើកបរមិនទាន់ស្គាល់អ្នកសញ្ញាណ (ចុះរត់គេច) បើកបរពីទិសខាងលិចទៅទិសខាងកើត លុះមកដល់ត្រង់ចំណុចខាងលើបានបើកគេចមកខាងស្ដាំដៃហើយក៏ជ្រុលទៅបុករះម៉ូតូបួនគ្រឿង បណ្តាលឱ្យស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាលបីនាក់ ខណៈរថយន្តបង្កមិនឈប់ ដោយបើកទៅមុខអូសម៉ូតូរហូតដល់ផ្លូវចូលភូមិស្មោរទី១ សង្កាត់រកាធំ ក្រុងច្បារមន ទើបអ្នកបើកបរទុករថយន្តចោលរត់គេចខ្លួនបាត់។
បច្ចុប្បន្នវត្ថុតាងទាំង០៥គ្រឿង សមត្ថកិច្ចបានយកមករក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកនៃស្នងការខេត្តដើម្បីចាត់ការតាមនីតិវិធី៕