សមត្ថកិច្ចចាប់ខ្លួនឧត្ដមសេនីយ៍ឯកផ្កាយបីលោក ឌួង ងៀប មន្ត្រីជាន់ខ្ពស់នគរបាលជាតិ នៃក្រសួងមហាផ្ទៃ បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ កាលព្រឹកថ្ងៃទី១៤ ខែកុម្ភៈឆ្នាំ២០២២ ដើម្បីចាត់វិធាននិតិវិធី។
មូលហេតុនៃការចាប់ខ្លួនលោកឧត្ដមសេនីយ៍ឯក ឌួង ងៀប នៅមិនទាន់ដឹងច្បាស់ពីមូលហេតុពិតប្រាកដនៅឡើយ គ្រាដែលកន្លងមកបានលោក ឌួង ងៀប ធ្លាប់បានរងនូវបណ្តឹង ក្នុងសំណុំរឿងព្រហ្មទណ្ឌពីបទឆបោក និង មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបានពាក់ព័ន្ធនឹងការលក់អចលនវត្ថុមួយកន្លែង ដែលដើមបណ្តឹងជាជនជាតិចិនតៃវ៉ាន់។
នៅក្នុងនោះលោក ឌួង ងៀប ក៏ធ្លាប់បានដើរទៅមុខពន្ធធនាគារព្រៃសឱ្យសមត្ថកិច្ចចាប់ខ្លួនដោយលោកថ្លែងថាអស់ប្រាក់ហើយ ចៅក្រមចង់ឃាត់ខ្លួន ឬចាប់ក៏តាមចិត្ត និងបានអំពាវនាវឱ្យប្រមុខថ្នាក់ដឹកនាំជួយរកយុត្តិធម៌ ខណៈជនជាតិចិនតៃវ៉ាន់ក៏អំពាវរកយុត្តិធម៌ដូចគ្នា។
ទោះយ៉ាងនេះក្ដីរឿងនេះស្ថិតក្នុងដំណើរនីតិវិធីរបស់សាលាដំបូងរាជធានីភ្នំពេញ ការពិតនិងយុត្តិធម៌យ៉ាងនោះ សាធារណៈជនលោកកំពុងតាមដានរឿងសង្គមមួយនេះ៕