កាស៉ីណូម្កុដពេជ្រ នៅច្រកទ្វារអន្តរជាតិព្រំបើកឱ្យខ្មែរចូលលេងល្បែងស៉ីសងភ្លូកទឹកភ្លូកដីផ្ទុយពីច្បាប់

ព័ត៌មានសង្គម
ថ្ថ្ងៃច័ន្ទ 17 មករា 2022
កាស៉ីណូម្កុដពេជ្រ នៅច្រកទ្វារអន្តរជាតិព្រំបើកឱ្យខ្មែរចូលលេងល្បែងស៉ីសងភ្លូកទឹកភ្លូកដីផ្ទុយពីច្បាប់

ប៉ៃលិន៖ កាស៉ីណូម្កុដពេជ្រ និងកាស៉ីណូផ្សេងទៀតនៅតំបន់ច្រកទ្វារអន្តរជាតិព្រំនាពេលបច្ចុប្បន្ននេះបានកំពុងបើកឱ្យជនជាតិខ្មែរចូលលេងល្បែងស៉ីសងភ្លូកទឹកភ្លូកដី ផ្ទុយពីច្បាប់ និងវិធានការរបស់រាជរដ្ឋាភិបាលក្នុងការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឹកូវិដ-១៩។

សេចក្ដីរាយការបានឱ្យដឹងថា ការបើកដៃឱ្យជនជាតិខ្មែរចូលលេងនេះមានយូរមកហើយ តាំងតែពីមុនការឆ្លងរាលដាលជំងឺកូវិដ-១៩ ក្រោយមកដោយមានបំរាមរបស់រាជរដ្ឋាភិបាលដើម្បីទប់ស្កាត់ការឆ្លងរាលក៏ផ្អាកមួយរយៈ តែពេលនេះបានបើកឱ្យចូលលេងវិញទាំងមិនគោរពវិធានការការពារជំងឺឆ្លងផង។

កាស៉ីណូម្កុដពេជ្រ នៅច្រកទ្វារអន្តរជាតិព្រំបើកឱ្យខ្មែរចូលលេងល្បែងស៉ីសងភ្លូកទឹកភ្លូកដីផ្ទុយពីច្បាប់

ទាក់ទងនឹងសកម្មភាពនេះដែរលោក កែវ នី អនុប្រធាននាយកដ្ឋានប្រឆាំងបទល្មើសល្បែងពាណិជ្ជកម្ម និងជាប្រធានក្រុមការងារទទួលទឹសនៅតំបន់នោះ និងលោក ហុក សុផលអ្នកនាំពាក្យសាលាខេត្តប៉ៃលិន និងបុរសឈ្មោះ ហាក់ ជាមេការរបស់កាស៉ីណូម្កុដពេជ្រ មិនទាន់មានការបញ្ជាក់នៅឡើយ បន្ទាប់ពីលោកទាំង២ ទទួលសារសំណួរពី 1Post នៅថ្ងៃទី១៧ ខែមករាឆ្នាំ២០២២។

ចំណែកលោកជំទាវ បាន ស្រីមុំ មិនទាន់សុំការបញ្ជាក់បានទេ ដោយលោកជំទាវមិនទាន់ចូលមើលសារសំណួរតាមតេឡេក្រាមពីក្រុុមការ 1post។

សូមបញ្ជាក់ថា បើតាមច្បាប់កម្ពុជាមិនអនុញ្ញាតិឱ្យជនជាតិខ្មែរចូលលេងល្បែងស៉ីសងក្នុងកាស៉ីណូឡើយ ខណៈដែលរាជរដ្ឋាភិបាលគិតត្រឹមថ្ងៃទី១៧ មករា នេះក៏មិនទាន់អនុញ្ញាតច្បាប់ឱ្យកាស៉ីណូនៅតាមតំបន់ព្រំដែនបើកដំណើរការឡើងវិញផងដែរ៕

កាស៉ីណូម្កុដពេជ្រ នៅច្រកទ្វារអន្តរជាតិព្រំបើកឱ្យខ្មែរចូលលេងល្បែងស៉ីសងភ្លូកទឹកភ្លូកដីផ្ទុយពីច្បាប់