អង្ករវៀតណាមធ្លាក់ការនាំចេញ ទីផ្សារអាស៊ីអាចកាន់តែប្រកួតប្រជែង

ពិភពលោក
ថ្ថ្ងៃពុធ 7 តុលា 2026
អង្ករវៀតណាមធ្លាក់ការនាំចេញ ទីផ្សារអាស៊ីអាចកាន់តែប្រកួតប្រជែង

ការនាំចេញអង្កររបស់វៀតណាមធ្លាក់ចុះ អាចបង្កឱ្យមានការប្រែប្រួលនៅក្នុងទីផ្សារអង្ករអាស៊ីខណៈប្រទេសនាំចូលធំៗអាចស្វែងរកប្រភពផ្គត់ផ្គង់ជំនួសពីប្រទេសផ្សេងទៀត។

ក្នុងរយៈពេល ៩ខែដំបូងឆ្នាំ២០២៦ វៀតណាមបាននាំចេញអង្ករប្រមាណ ៦,៤លានតោន ធ្លាក់ចុះប្រមាណ ៦,១% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន (១០,៩%)។ ការធ្លាក់ចុះនេះកើតឡើងនៅពេលទីផ្សារអង្ករអាស៊ីកំពុងមានការប្រកួតប្រជែងខ្លាំងពីប្រទេសនាំចេញធំៗ ដូចជាឥណ្ឌា ថៃ និងប៉ាគីស្ថាន។ នេះបើយោងតាម (VietNamNet News⁠)

អង្ករវៀតណាមធ្លាក់ការនាំចេញ ទីផ្សារអាស៊ីអាចកាន់តែប្រកួតប្រជែង

ប្រសិនបើការផ្គត់ផ្គង់ពីវៀតណាមបន្តថយចុះ អ្នកទិញធំៗអាចបង្កើនការបញ្ជាទិញពីប្រភពផ្សេងទៀត ដែលអាចធ្វើឱ្យតម្លៃ និងបរិមាណនាំចេញរបស់ប្រទេសផលិតអង្ករនៅអាស៊ីមានការប្រែប្រួល។

សម្រាប់កម្ពុជា ការវិវត្តន៍នេះគួរត្រូវបានតាមដានជិតស្និទ្ធ ព្រោះការប្រែប្រួលតម្លៃ និងតម្រូវការនៅទីផ្សារអាស៊ី អាចប៉ះពាល់ដល់តម្លៃស្រូវក្នុងស្រុក ការនាំចេញ និងការប្រកួតប្រជែងរបស់អង្ករកម្ពុជានៅទីផ្សារអន្តរជាតិ។

អង្ករវៀតណាមធ្លាក់ការនាំចេញ ទីផ្សារអាស៊ីអាចកាន់តែប្រកួតប្រជែង

សរុបមកការថយចុះនៃការនាំចេញវៀតណាម មិនមានន័យថាតម្លៃអង្ករអាស៊ីនឹងកើនឡើងភ្លាមៗទេ ប៉ុន្តែវាអាចបង្កើនការប្រកួតប្រជែង និងការផ្លាស់ប្តូរទិសដៅនៃការផ្គត់ផ្គង់ក្នុងតំបន់៕ SP

អង្ករវៀតណាមធ្លាក់ការនាំចេញ ទីផ្សារអាស៊ីអាចកាន់តែប្រកួតប្រជែង