Pepsi ជះលុយ ៤០០លានដុល្លារ សាងសង់រោងចក្រចំនួន ២ បន្ថែមទៀតនៅប្រទេសវៀតណាម គ្រាដែលមាន ៥កន្លែងជាស្រេចហើយ

ពិភពលោក
ថ្ថ្ងៃសុក្រ 22 មីនា 2024
Pepsi ជះលុយ ៤០០លានដុល្លារ សាងសង់រោងចក្រចំនួន ២ បន្ថែមទៀតនៅប្រទេសវៀតណាម គ្រាដែលមាន ៥កន្លែងជាស្រេចហើយ

ក្រុមហ៊ុនផលិតភេសជ្ជៈអាមេរិក PepsiCo Inc បានប្រកាសពីការវិនិយោគបន្ថែមទៀតនៅប្រទេសវៀតណាម ក្នុងទំហំទឹកប្រាក់ប្រហែល ៤០០លានដុល្លារ ដើម្បីសាងសង់រោងចក្រចំនួន ២នៅទីនោះ។ នេះបើយោងតាមការចុះផ្សាយពីសារព័ត៌មាន CNA។

ការបណ្ដាក់ទុនបែបនេះធ្វើឡើងបន្ទាប់ពីគណៈប្រតិភូធុរកិច្ចជនអាមេរិក ប្រមាណ ៦០ក្រុមហ៊ុន បានបំពេញទស្សនកិច្ចនៅប្រទេសវៀតណាម រយៈពេល ៣ថ្ងៃនាសប្ដាហ៍នេះ។

Pepsi ជះលុយ ៤០០លានដុល្លារ សាងសង់រោងចក្រចំនួន ២ បន្ថែមទៀតនៅប្រទេសវៀតណាម គ្រាដែលមាន ៥កន្លែងជាស្រេចហើយ

រោងចក្រទាំង ២ របស់ក្រុមហ៊ុន Pepsi នឹងលេចវត្តមាននៅក្នុងខេត្ត Long An ក្នុងទំហំទឹកប្រាក់សាងសង់ ៣០០លានដុល្លារ ដែលផ្ដោតលើការផលិតភេសជ្ជៈ និងមួយទៀតនៅក្នុងខេត្ត Ha Nam ក្នុងតម្លៃជិត ១០០លានដុល្លារ។ គ្រាដែលបច្ចុប្បន្ន Pepsi មានរោងចក្រផលិតភេសជ្ជៈនៅវៀតណាម ចំនួន ៥កន្លែង ដោយពួកគេចាប់ផ្ដើមប្រឡូកចូលទីផ្សារក្នុងប្រទេសមួយនេះ តាំងពីឆ្នាំ ១៩៩៤៕

Pepsi ជះលុយ ៤០០លានដុល្លារ សាងសង់រោងចក្រចំនួន ២ បន្ថែមទៀតនៅប្រទេសវៀតណាម គ្រាដែលមាន ៥កន្លែងជាស្រេចហើយ