វៀតណាម ជាប់ចំណាត់ថ្នាក់លេខ ៤ ជាប្រទេសផលិតរថយន្តច្រើនបំផុត នៅអាស៊ាន

ពិភពលោក
ថ្ថ្ងៃអង្គារ 6 ធ្នូ 2022
វៀតណាម ជាប់ចំណាត់ថ្នាក់លេខ ៤ ជាប្រទេសផលិតរថយន្តច្រើនបំផុត នៅអាស៊ាន

ការិយាល័យស្ថិតិទូទៅ បានបង្ហាញថា ប្រទេសវៀតណាម ជាប់ចំណាត់ថ្នាក់លេខ ៤ ក្នុងចំណោមប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍ ដែលផលិតរថយន្តច្រើនបំផុត ក្នុងរយ:ពេល ១០ខែដំបូង ឆ្នាំ២០២២ ដោយមានចំនួនសរុប ៣៦២ ០០០ គ្រឿង កើនឡើងប្រមាណ ១៦,៤% ធៀបនឹងរយ:ពេលដូចគ្នាទៅនឹងឆ្នាំមុន។

បើតាមសហព័ន្ធ​យានយន្ត​អាស៊ាន បានឱ្យដឹងទៀតថា ប្រទេសថៃកំពុងនាំមុខគេនៅក្នុងតំបន់ជាមួយនឹងចំនួនផលិតជិត ១,៦ លានគ្រឿង ខណ:ឥណ្ឌូនេស៊ី ឈរនៅលេខ ២ មានចំនួនផលិត១,២ លានគ្រឿង និងម៉ាឡេស៊ី ឈរលេខ ៣ មានចំនួនផលិត ៥៦៧ ៧០០ គ្រឿង ។

វៀតណាម ជាប់ចំណាត់ថ្នាក់លេខ ៤ ជាប្រទេសផលិតរថយន្តច្រើនបំផុត នៅអាស៊ាន

ដោយឡែក វៀតណាម ក៏បានជាប់ចំណាត់ថ្នាក់លេខ ១ ក្នុងនាមជាប្រទេស ដែលមានកំណើនលក់រថយន្តច្រើនបំផុត ពីមួយឆ្នាំទៅមួយឆ្នាំផងដែរ សម្រាប់រយ:ពេល ១០ ខែដំបូងឆ្នាំនេះដោយមាន ៥២,២% និងតាមពីក្រោយដោយប្រទេសម៉ាឡេស៊ី មាន ៥០,៧%៕

គួរបញ្ជាក់ថា ក្នុងរយ:ពេលប៉ុន្មានឆ្នាំថ្មីៗនេះ រោងចក្រផលិតរថយន្តជាច្រើន បានមកបោះទុនវិនិយោគ នៅក្នុងប្រទេសវៀតណាម ដែលមានដូចជា Toyota, Honda, Ford, Kia និងHyundai ជាដើម គ្រាដែកក្រុមហ៊ុនរថយន្តវៀតណាម VinFast ក៏កំពុងពង្រីកទីផ្សាររបស់ខ្លួនផងដែរ ដោយផ្តោតលើទីផ្សាររថយន្តអគ្គិសនីពិភពលោក៕ Vietnam Express