ទំនិញវៀតណាម រងបណ្តឹងពាណិជ្ជកម្ម ២៤៧ករណី នៅ២៤ប្រទេសជុំវិញពិភពលោក

ពិភពលោក
ថ្ថ្ងៃសុក្រ 7 មិថុនា 2024
ទំនិញវៀតណាម រងបណ្តឹងពាណិជ្ជកម្ម ២៤៧ករណី នៅ២៤ប្រទេសជុំវិញពិភពលោក

រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាមលោក ង្វៀន ហុង ឌាន (Nguyen Hong Dien) បានឆ្លើយនៅក្នុងសភាថា កំណើននៃបណ្ដឹងពាណិជ្ជកម្មក្រៅប្រទេសនេះ គឺមិនមែនដោយសារទំនិញនាំចេញរបស់វៀតណាមគ្មានគុណភាព ឬខុសស្តង់ដានោះទេ តែបណ្ដាលមកពីកំណើននៃការនាំចេញប្រចាំឆ្នាំ។ ពោលគឺទំនិញនាំចេញនោះបានរងបណ្តឹងពាណិជ្ជកម្មរហូតដល់ទៅ២៤៧ករណី នៅ២៤ប្រទេសជុំវិញពិភពលោក។

ទំនិញវៀតណាម រងបណ្តឹងពាណិជ្ជកម្ម ២៤៧ករណី នៅ២៤ប្រទេសជុំវិញពិភពលោក

លោកបានបន្ថែមថា ទំនិញនាំចេញរបស់វៀតណាម ត្រូវបានស៊ើបអង្កេតរួមគ្នាជាញឹកញាប់ដោយប្រទេសផ្សេងៗដោយសារវៀតណាម ជាផ្នែកមួយនៃខ្សែច្រវាក់ផ្គត់ផ្គង់ថ្នាក់តំបន់ ខណៈដែលប្រទេសខ្លះទៀតមានទំនោរប្រើបណ្ដឹងពាណិជ្ជកម្ម ដើម្បីការពារផលិតកម្មក្នុងស្រុក។

ទំនិញវៀតណាម រងបណ្តឹងពាណិជ្ជកម្ម ២៤៧ករណី នៅ២៤ប្រទេសជុំវិញពិភពលោក

ដំណោះស្រាយពាណិជ្ជកម្មឆ្នាំ២០២៣ របស់អាជ្ញាធរដោះស្រាយពាណិជ្ជកម្មវៀតណាម បានបញ្ជាក់ថា កាលពីឆ្នាំមុន មានបណ្ដឹងថ្មីចំនួន១៥ករណី ត្រូវបានដាក់ប្ដឹងដោយប្រទេសផ្សេងៗ ដោយបន្ថែមពីលើករណីដែលកំពុងរងការស៊ើបអង្កេត ហើយក្នុងនោះបណ្ដឹងរបស់សហរដ្ឋអាម៉េរិក មានច្រើនជាងគេរហូតដល់ទៅ៧ករណី។

ទំនិញវៀតណាម រងបណ្តឹងពាណិជ្ជកម្ម ២៤៧ករណី នៅ២៤ប្រទេសជុំវិញពិភពលោក

ទោះជាយ៉ាងណា លោក ង្វៀន ហុង ឌាន (Nguyen Hong Dien) បានលើកឡើងថា ការប្ដឹងតវ៉ានៅក្នុងករណីជាច្រើន ទទួលបានលទ្ធផលជាវិជ្ជមាន ពោលគឺត្រូវបានដោះស្រាយបញ្ចប់ជាបន្តបន្ទាប់៕ VNexpress