
មនុស្សចំនួនពីរនាក់បានស្លាប់ដោយសារបាក់ថ្មសង្កត់នៅក្នុងក្រុមហ៊ុនថ្មម៉ាបឈ្មោះ សម្បូរម៉ាញ កាលពីរសៀលថ្ងៃទី០៤ កក្កដា ឆ្នាំ២០២៥ ស្ថិតនៅចំណុចភូមិអូរត្រូន ឃុំក្បាលដំរី ស្រុកអូរៀងសែនជ័យ ខេត្តក្រចេះ។

ជនរងគ្រោះទី១ អាយុ ៣១ឆ្នាំ ជនជាតិខ្មែរ និងជនរងគ្រោះទី០២ អាយុ ២៧ឆ្នាំជន ជាតិខ្មែរ ជនរងគ្រោះទាំងពីរមានទីលំនៅ ភូមិសំរ៉ង ឃុំ ឃ្សឹម ស្រុកស្នួល ខេត្តក្រចេះ។

ប្រភពដំណឹងបានឱ្យដឹងថា ករណីបាក់ថ្មសង្កត់បណ្ដាលឱ្យមានមនុស្សស្លាប់នេះមិនមែនកើតឡើងជាលើកទីមួយទេ ទាក់ទងអាជីវកម្មថ្មម៉ាបនេះ៕
