មនុស្សជាង ២០០០នាក់ ត្រូវបានសន្និដ្ឋានថាស្លាប់ ក្រោយរអិលបាក់ដីនៅក្នុងប្រទេសប៉ាពួញូហ្គីណេ

ពិភពលោក
ថ្ថ្ងៃពុធ 29 ឧសភា 2024
មនុស្សជាង ២០០០នាក់ ត្រូវបានសន្និដ្ឋានថាស្លាប់ ក្រោយរអិលបាក់ដីនៅក្នុងប្រទេសប៉ាពួញូហ្គីណេ

ស្រ្តីមួយរូបបានអះអាងថា ខ្លួនបានបាត់បង់សមាជិកគ្រួសារនិងសាច់ញាតិរហូតដល់១៨នាក់ នៅក្នុងហេតុការណ៍រអិលបាក់ដីដែលប្រៀបបាននឹងការបំផ្ទុះគ្រាប់បែក ដោយបណ្តាលឱ្យមនុស្សជាង ២,០០០នាក់ ត្រូវដីល្បាប់កប់ទាំងរស់នៅក្នុងផ្ទះ ខណៈជនរងគ្រោះកំពុងគេងលង់លក់ អំឡុងរំលងអធ្រាត្រស្ថិតនៅតំបន់ភាគខាងជើងប្រទេសប៉ាពួញូហ្គីណេ។ 

មនុស្សជាង ២០០០នាក់ ត្រូវបានសន្និដ្ឋានថាស្លាប់ ក្រោយរអិលបាក់ដីនៅក្នុងប្រទេសប៉ាពួញូហ្គីណេ

ទោះយ៉ាងនេះក្ដីតួលេខជនរងគ្រោះពិតប្រាកដនៅពុំទាន់មានការបញ្ជាក់ឱ្យបានច្បាស់លាស់នៅឡើយទេ ខណៈក្រុមអ្នកជួយសង្គ្រោះ បានបន្តរកឃើញសាកសពមនុស្សជាច្រើនពីក្នុងដីល្បាប់ ដែលបានវាយប្រហារមកលើភូមិ Yambali ខេត្ត Enga កាលពីយប់រំលងអធ្រាត្រថ្ងៃសុក្រ។ 

មនុស្សជាង ២០០០នាក់ ត្រូវបានសន្និដ្ឋានថាស្លាប់ ក្រោយរអិលបាក់ដីនៅក្នុងប្រទេសប៉ាពួញូហ្គីណេ


សន្ឋិដ្ឋានបានឱ្យដឹងថា មានអ្នកកប់ជាប់នៅខាងក្រោមដីល្បាប់បានបន្តកើនឡើងជាបន្តបន្ទាប់ ចាប់តាំងពីការវាយតម្លៃបឋមដោយទីភ្នាក់ងាររបស់អង្គការសហប្រជាជាតិ កាលពីថ្ងៃអាទិត្យ ដោយតួលេខជនរងគ្រោះសរុបមានប្រហែល ៦៧០នាក់ និងបានបន្តកើនឡើងជាង ២,០០០នាក់ គិតត្រឹមដើមសប្តាហ៍នេះ នេះបើយោងតាមរបាយការណ៍បញ្ជាក់ពីអាជ្ញាធរគ្រោះមហន្តរាយរបស់ប្រទេសប៉ាពួញូហ្គីណេ ដែលបានផ្ញើរបាយការណ៍បញ្ជាក់ពីតួលេខនេះ ទៅកាន់អង្គការសហប្រជាជាតិ៕

មនុស្សជាង ២០០០នាក់ ត្រូវបានសន្និដ្ឋានថាស្លាប់ ក្រោយរអិលបាក់ដីនៅក្នុងប្រទេសប៉ាពួញូហ្គីណេ