ភ្ញាក់ផ្អើល! មនុស្ស ១០០នាក់ស្លាប់ក្នុងអណ្តូងរ៉ែមាសដែលគេបោះបង់ចោលនៅអាហ្រ្វិកខាងត្បូង

ពិភពលោក
ថ្ថ្ងៃអង្គារ 14 មករា 2025
ភ្ញាក់ផ្អើល! មនុស្ស ១០០នាក់ស្លាប់ក្នុងអណ្តូងរ៉ែមាសដែលគេបោះបង់ចោលនៅអាហ្រ្វិកខាងត្បូង

បុរស១០០ នាក់កំពុងជីករ៉ែដោយខុសច្បាប់នៅក្នុងអណ្តូងរ៉ែមាសដែលគេបោះបង់ចោលមួយក្នុងប្រទេសអាហ្រ្វិកខាងត្បូង បានស្លាប់ដោយការស្រេកឃ្លាន និងការខ្សោះជាតិទឹក បន្ទាប់ពីបានជាប់នៅក្រោមដីយ៉ាងជ្រៅអស់រយៈពេលជាច្រើនខែ ស្របពេលដែលប៉ូលិសព្យាយាមបង្ខំពួកគេ ឲ្យ ចាកចេញ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AP។

ភ្ញាក់ផ្អើល! មនុស្ស ១០០នាក់ស្លាប់ក្នុងអណ្តូងរ៉ែមាសដែលគេបោះបង់ចោលនៅអាហ្រ្វិកខាងត្បូង

លោក Sabelo Mnguni អ្នកនាំពាក្យសម្រាប់សហគមន៍ដែលរងផលប៉ះពាល់ការជីកយករ៉ែ បានឱ្យដឹង ថា ទូរស័ព្ទដៃដែលបានបញ្ជូនទៅកាន់ផ្ទៃខាងក្រោមជាមួយ អ្នករុករករ៉ែដែលត្រូវបានជួយសង្គ្រោះមួយចំនួនឃើញមានវីដេអូចំនួនពីរដែលបង្ហាញពីសាកសពជាច្រើននៅក្រោមដីរុំដោយប្លាស្ទិក។ 

ភ្ញាក់ផ្អើល! មនុស្ស ១០០នាក់ស្លាប់ក្នុងអណ្តូងរ៉ែមាសដែលគេបោះបង់ចោលនៅអាហ្រ្វិកខាងត្បូង

អ្នករុករករ៉ែជាង៥០០នាក់ដែលនៅក្រោមដីនៅតែស្ថិតនៅកន្លែងផ្សេងៗគ្នានៅក្នុងអណ្តូងរ៉ែ ដែលជាកន្លែងជ្រៅបំផុតមួយនៅអាហ្វ្រិកខាងត្បូង ដែលមានជម្រៅ ២.៥ គីឡូម៉ែត្រ និងជាផ្លូវរូងក្រោមដី។ បើតាមរបាយការណ៍ធ្វើកោសល្យវិច័យបឋមលើសាកសពដែលបានយកចេញពីអណ្តូងរ៉ែ បង្ហាញថា ការស្លាប់បណ្តាលមកពីការអត់អាហារ។

ភ្ញាក់ផ្អើល! មនុស្ស ១០០នាក់ស្លាប់ក្នុងអណ្តូងរ៉ែមាសដែលគេបោះបង់ចោលនៅអាហ្រ្វិកខាងត្បូង

បច្ចុប្បន្នសមត្ថកិច្ចកំពុងផ្ទៀងផ្ទាត់ព័ត៌មានអំពីចំនួនសាកសពដែលត្រូវបានរកឃើញ និងចំនួនអ្នកនៅរស់រានមានជីវិតត្រូវបាននាំយកចេញ បន្ទាប់ពីបានចាប់ផ្តើមប្រតិបត្តិការជួយសង្គ្រោះថ្មីមួយកាលពីថ្ងៃចន្ទ៕

ភ្ញាក់ផ្អើល! មនុស្ស ១០០នាក់ស្លាប់ក្នុងអណ្តូងរ៉ែមាសដែលគេបោះបង់ចោលនៅអាហ្រ្វិកខាងត្បូង