
នារីវ័យក្មេងកូនកាត់ខ្មែរវៀតណាមម្នាក់ធ្លាក់ពីលើអគារមួយកន្លែងនៅខណ្ឌចំការមន រាជធានីភ្នំពេញ បន្ទាប់ពីបង្ហោះសារផ្ដាំលើបណ្ដាញសង្គម បង្កឱ្យភ្ញាក់ផ្អើល។

កើតហេតុកាលពីវេលាម៉ោង ៤រសៀល ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៥ បើតាមប្រភពពីអ្នកជិតខាងបានឱ្យដឹងថានារីដែលស្លាប់ មានឈ្មោះ FACEBOOK Ong Bé ជាកូនកាត់ខ្មែរវៀតណាម។ មុនស្លាប់នាងបានបង្ហោះ STORY នៅក្នុងFACEBOOK ថា “លេបថ្នាំ បន្តិចទៀតខ្ញុំនឹងសម្លាប់ខ្លួន"។
