រកឃើញអតីតនាយករដ្ឋមន្រ្តីម៉ាឡេស៊ីប្រព្រឹត្តិអំពើពុករលួយជាប្រព័ន្ធនៅក្នុងតំណែង

ពិភពលោក
ថ្ថ្ងៃអង្គារ 4 មីនា 2025
រកឃើញអតីតនាយករដ្ឋមន្រ្តីម៉ាឡេស៊ីប្រព្រឹត្តិអំពើពុករលួយជាប្រព័ន្ធនៅក្នុងតំណែង

គណៈកម្មការប្រឆំាងអំពើពុករលួយម៉ាឡេស៊ី បានរកឃើញថា អតីតនាយករដ្ឋមន្រ្តីលោកអ៊ីស្មាល សាព្រី យ៉ាអាកុប( Ismail Sabri Yaakob ) ជាជនសង្ស័យប្រព្រឹត្តិអំពើពុករលួយ ដោយមានការពាក់ព័ន្ធនឹងការដាក់ឱ្យដេញថ្លៃ ពោលគឺលទ្ធកម្មសាធារណៈរបស់រដ្ឋាភិបាល អំឡុងពេលលោកស្ថិតនៅក្នុងតំណែងជានាយករដ្ឋមន្រ្តីចាប់ពីខែសីហា ឆ្នាំ២០២១ ដល់ខែវិច្ឆិកា ឆ្នំា២០២២ ។

រកឃើញអតីតនាយករដ្ឋមន្រ្តីម៉ាឡេស៊ីប្រព្រឹត្តិអំពើពុករលួយជាប្រព័ន្ធនៅក្នុងតំណែង

ប្រភពបានឱ្យដឹងថា មូលនិធិរបស់រដ្ឋាភិបាលសម័យនោះបានបាត់បង់រហូតដល់ទៅ១៥៧លានដុល្លារអាម៉េរិក ហើយនៅថ្ងៃពុធ ទី៥ ខែមីនា ខាងមុខនេះ អតីតនាយករដ្ឋមន្រ្តីរូបនេះ អាចនឹងត្រូវកោះហៅមកសាកសួរបន្តទៀត ដើម្បីរកអ្នកជាប់ពាក់ព័ន្ធ ជាពិសេសគូកន និងបក្សពួកដទៃទៀតជាច្រើនរូប ដែលជាសហចារីប្រព្រឹត្តិអំពើពុករលួយនោះ។

រកឃើញអតីតនាយករដ្ឋមន្រ្តីម៉ាឡេស៊ីប្រព្រឹត្តិអំពើពុករលួយជាប្រព័ន្ធនៅក្នុងតំណែង

បច្ចុប្បន្នលោកជាសមាជិកសភាប្រចំាមណ្ឌលរដ្ឋផាហាំង(Pahang) ប្រទេសម៉ាឡេស៊ី។ “លោកអតីតនាយករដ្ឋមន្រ្តី គឺជាជនសង្ស័យ ដែលអង្គភាពប្រឆាំងអំពើពុករលួយកំពុងតែបន្តធ្វើការស៊ើបអង្កេតបន្ថែមទៀត ពីបទពាក់ព័ន្ធនឹងការប្រព្រឹត្តិអំពើពុករលួយជាចង្រ្កោម ខណៈដែលទ្រព្យសម្បត្តិរបស់លោកអ៊ីស្មាល សាព្រី យ៉ាអាកុប បានប្រកាសប្រាប់ដល់ទីភ្នាក់ងារទ្រព្យសម្បត្តិ មានចំនួនលើសច្រើនជាងអ្វីដែលរូបលោកមាន”។ ក្រោយពីការស៊ើបអង្កេតរកឃើញនូវទ្រព្យសម្បត្តិខុសប្រក្រតីនោះ នៅក្នុងអង្គសន្និសីទកាសែតក៏បានបង្ហាញនូវរូបិយបណ្ណម៉ាឡេស៊ីមានទំហំប្រមាណជា ១៧០លាន រួមទំាងមាសដុំមានទំងន់១៦គីឡូក្រាម។

រកឃើញអតីតនាយករដ្ឋមន្រ្តីម៉ាឡេស៊ីប្រព្រឹត្តិអំពើពុករលួយជាប្រព័ន្ធនៅក្នុងតំណែង

ដោយឡែកទីតាំងដទៃទៀត ក្រុមអាជ្ញាធរបានរឹបអូសរូបិយបណ្ណរបស់ប្រទេសផ្សេងៗ មានដូចជាប្រាក់បាត ពីប្រទេសថៃ ប្រាក់វ៉ុន របស់កូរ៉េ និងប្រាក់របស់ប្រទេសស្វីស រួមទាំងប្រាក់ផោន ពីប្រទេសអង់គ្លេស ហើយនិងប្រាក់យ័ន្ត របស់ចិន។ មិនតែប៉ុណ្ណោះក៏បានរកឃើញគណនីធនាគារចំនួន១៣ ដែលប្រើឈ្មោះខុសៗគ្នា មានទឹកប្រាក់នៅក្នុងគណនីទាំងអស់នោះប្រមាណជា ២លានរូបិយបណ្ណម៉ាឡេស៊ី៕

រកឃើញអតីតនាយករដ្ឋមន្រ្តីម៉ាឡេស៊ីប្រព្រឹត្តិអំពើពុករលួយជាប្រព័ន្ធនៅក្នុងតំណែង