Trump បើចង់ចរចាទៀត ត្រូវតែប្តេជ្ញាចិត្តឱ្យមុតមាំនិងច្បាស់លាស់បំផុតចំពោះសន្តិភាព

ពិភពលោក
ថ្ថ្ងៃសៅរ៍ 1 មីនា 2025
Trump បើចង់ចរចាទៀត ត្រូវតែប្តេជ្ញាចិត្តឱ្យមុតមាំនិងច្បាស់លាស់បំផុតចំពោះសន្តិភាព

ដោយលោក Trump នៅតែសង្ឃឹមថាបានជួប Zelensky ទៀតនាថ្ងៃមុខ ប៉ុន្តែលោកនឹងនិយាយជាមួយតែមេដឹកនាំណា ដែលមានគំនិតចង់បញ្ឈប់ការបង្ហូរឈាមប៉ុណ្ណោះ។ លោក Trump និយាយថា «យើងកំពុងស្វែងរកសន្តិភាព។ យើងមិនស្វែងរកនរណាម្នាក់ដែលនឹងចុះហត្ថលេខាលើអំណាចខ្លាំងពេក ហើយបន្ទាប់មកមិនរកសន្តិភាពនោះទេ។ គេគិតថាគេក្លាហាន គាត់កំពុងសម្លឹងមើលការប្រយុទ្ធ តែយើង កំពុង ព្យាយាម បញ្ចប់ ការ កាប់សម្លាប់»។

Trump បើចង់ចរចាទៀត ត្រូវតែប្តេជ្ញាចិត្តឱ្យមុតមាំនិងច្បាស់លាស់បំផុតចំពោះសន្តិភាព

សូមរម្លឹកថា លោក Zelensky កាលពីថ្ងៃសុក្រទី២៨នកុម្ភៈ បានធ្វើដំណើរទៅទីក្រុងវ៉ាស៊ីនតោន ដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀងដោះដូរធនធានរ៉ែកម្រជាមួយជំនួយយោធាអាមេរិក យកទៅប្រយុទ្ធជាមួយរុស្ស៊ី។ នៅចចារនោះជម្លោះបានចាប់ផ្តើមនៅពេលលោក Trump ចោទ លោក Zelensky ថា មិនចេះដឹងគុណដល់ការ គាំទ្ររបស់សហរដ្ឋអាមេរិកខណៈអនុប្រធានាធិបតី JD Vance ក៏បានបន្ទរតាមក្រោយ ដោយរិះគន់លោក Zelensky សម្រាប់ការពិភាក្សាជាសាធារណៈលើបញ្ហាគោលនយោបាយ។ 

Trump បើចង់ចរចាទៀត ត្រូវតែប្តេជ្ញាចិត្តឱ្យមុតមាំនិងច្បាស់លាស់បំផុតចំពោះសន្តិភាព

លោក Trump និយាយថា «អ៊ុយក្រែន កំពុងលលេងជាមួយសង្គ្រាមលោកលើកទី៣ ដោយសារតែមិនព្រមស្វែងរកសន្តិភាពជាមួយរុស្ស៊ី។ អ្វីដែលអ្នកធ្វើគឺមិនគោរពដល់ប្រទេសនេះនោះទេ ប្រទេសមួយដែលជួយអ្នកច្រើនជាងប្រជាជនអ្នកនិយាយទៅទៀត។ អ្នកគួរតែដឹងគុណជាងនេះ ខ្ញុំសូមប្រាប់អ្នកថា អ្នកគ្មានសន្លឹកបៀសម្រាប់លេងជាមួយយើងទេ អ្នកមានសន្លឹកបៀ ប៉ុន្តែបើគ្មានយើង អ្នកក៏គ្មានសន្លឹកបៀដែរ»។

Trump បើចង់ចរចាទៀត ត្រូវតែប្តេជ្ញាចិត្តឱ្យមុតមាំនិងច្បាស់លាស់បំផុតចំពោះសន្តិភាព

ក្រោយការប្រកែកគ្នាយ៉ាងតឹងសរសៃ.កនេះ លោក Zelensky ក៏បានចាកចេញពីសេតវិមាន ហើយសន្និសីទកាសែតត្រូវបានលុបចោល ចំណែកកិច្ចព្រមព្រៀងរ៉ែ ក៏មិនបានចុះហត្ថលេខាដែរ។ រីឯលោក Trump ឯណោះ បានបង្ហោះលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា «លោក Zelensky មិនទាន់ត្រៀមខ្លួនសម្រាប់ទទួលយកសន្តិភាពទេ គាត់អាចវិលមកវិញម្តងទៀតពេលត្រៀមខ្លួនរួចរាល់សម្រាប់ទទួលយកសន្តិភាព»៕

Trump បើចង់ចរចាទៀត ត្រូវតែប្តេជ្ញាចិត្តឱ្យមុតមាំនិងច្បាស់លាស់បំផុតចំពោះសន្តិភាព