គម្រោងធ្វើឱ្យមានសេរីភាពច្រកសមុទ្រ (MFC) ក្នុហគោលបំណងជាការជំរុញផ្នែកការទូត និងយោធាដើម្បីធ្វើការជាមួយប្រទេសសម្ព័ន្ធមិត្ត និងក្រុមហ៊ុនដឹកជញ្ជូនតាមសមុទ្រ ដើម្បីជួយបើកផ្លូវទឹកដ៏សំខាន់នេះឡើងវិញ និងអនុញ្ញាតឲ្យកប៉ាល់ដឹកប្រេងឆ្លងកាត់ដោយមិនត្រូវបានអ៊ីរ៉ង់រំលោភបំពាន។
កាសែត Wall Street Journal បានរាយការណ៍ដំបូងថា ការស្នើសុំគម្រោងសាងសង់ផ្លូវទឹកនេះត្រូវបានផ្ញើចេញតាមខ្សែទូរលេខផ្ទៃក្នុងរបស់ក្រសួងការបរទេសទៅកាន់ស្ថានទូតអាមេរិកកាលពីថ្ងៃអង្គារ ដោយជំរុញឲ្យអ្នកការទូតជំរុញឲ្យប្រទេសនានាចុះហត្ថលេខា។ សំណើនេះកើតឡើងខណៈច្រកសមុទ្រ Hormuz ដែលត្រួតពិនិត្យការដឹកជញ្ជូនប្រេង 20% នៃពិភពលោក នៅតែបិទស្ទើរតែទាំងស្រុងដោយសារសង្គ្រាមនៅអ៊ីរ៉ង់ ដោយទីក្រុងតេអេរ៉ង់មានគោលបំណងបង្កើតប្រព័ន្ធបង់ប្រាក់។
អ៊ីរ៉ង់បានវាយប្រហារ ឬគំរាមកំហែងកប៉ាល់ណាមួយដែលព្យាយាមឆ្លងកាត់ច្រកសមុទ្រនេះដោយគ្មានការអនុញ្ញាតពីអ៊ីរ៉ង់៕ សុផល