រដ្ឋបាលត្រាំ ផ្អាកការចរចា និងលុបចោលអនុគ្រោះពន្ធពាណិជ្ជកម្មជាមួយថៃ

ពិភពលោក
ថ្ថ្ងៃសៅរ៍ 15 វិច្ឆិកា 2025
រដ្ឋបាលត្រាំ ផ្អាកការចរចា និងលុបចោលអនុគ្រោះពន្ធពាណិជ្ជកម្មជាមួយថៃ

នៅថ្ងៃរសៀលថ្ងៃទី១៥ វិច្ឆិកា សហរដ្ឋអាមេរិកបានផ្អាកជាបណ្តោះអាសន្ននូវកិច្ចចរចាពាណិជ្ជកម្មទ្វេភាគី រហូតទាល់តែទីក្រុងបាងកកប្តេជ្ញាចិត្តឡើងវិញចំពោះសេចក្តីថ្លែងការណ៍រួមស្តីពីសន្តិភាពជាមួយកម្ពុជា ដែលជាសកម្មភាពមួយដែលមន្ត្រីថៃបានតបថា ជាការខកចិត្ត និងមិនទាក់ទងទៅនឹងភាពតានតឹងតាមព្រំដែនដែលកំពុងបន្តនោះទេ។ នេះបើតាមសារព័ត៌មានថៃ Khaosod 

រដ្ឋបាលត្រាំ ផ្អាកការចរចា និងលុបចោលអនុគ្រោះពន្ធពាណិជ្ជកម្មជាមួយថៃ

អ្នកនាំពាក្យក្រសួងការបរទេសថៃ លោក Nikorndej Balankura បាននិយាយថា ប្រទេសថៃត្រូវបានជូនដំណឹងដោយតំណាងរងពាណិជ្ជកម្មសហរដ្ឋអាមេរិកថា ទីក្រុងវ៉ាស៊ីនតោននឹងផ្អាកជាបណ្តោះអាសន្ននូវកិច្ចចរចាលើសេចក្តីព្រាងកិច្ចព្រមព្រៀងក្របខ័ណ្ឌពាណិជ្ជកម្មទៅវិញទៅមក (Agreement on Reciprocal Trade Framework) រហូតទាល់តែប្រទេសថៃបញ្ជាក់ថាខ្លួននឹងប្រកាន់ខ្ជាប់យ៉ាងពេញលេញចំពោះសេចក្តីថ្លែងការណ៍រួមនោះ។ ប្រទេសថៃបានសម្តែងការខកចិត្តចំពោះការសម្រេចចិត្តនេះ ដោយសង្កត់ធ្ងន់ថា បញ្ហាសន្តិសុខថៃកម្ពុជាមិនគួរត្រូវបានលាយឡំជាមួយពាណិជ្ជកម្មថៃអាមេរិក ដែលផ្តល់ផលប្រយោជន៍ដល់ភាគីទាំងពីរ។

រដ្ឋបាលត្រាំ ផ្អាកការចរចា និងលុបចោលអនុគ្រោះពន្ធពាណិជ្ជកម្មជាមួយថៃ

គួររម្លឹកថា នាយករដ្ឋមន្ត្រីថៃលោក អនុទីន ពេលខលទូរសព្ទជាមួយលោកត្រាំ រឿងមិនគោរពកិច្ចសេចក្ដីថ្លែងការរួមស្ដីពីព្រមព្រៀងសន្តិភាពកម្ពុជាថៃ បានស្នើឱ្យអាមេរិកបន្ថយពន្ធគយច្រើនជាកម្ពុជា និងចោទកម្ពុជាជាអ្នកបំពាន ខ្លួនឯងប្រទេសថៃជាអ្នករងគ្រោះ៕

រដ្ឋបាលត្រាំ ផ្អាកការចរចា និងលុបចោលអនុគ្រោះពន្ធពាណិជ្ជកម្មជាមួយថៃ