
ពលរដ្ឋអាមេរិកមកពីចលនា ៥០៥០១ បានធ្វើបាតុកម្មប្រឆាំងប្រធានាធិបតីទី៤៧ លោក Donald Trump និងទាមទារឲ្យលោក Elon Musk ចេញពីតំណែងជាប្រធានការិយាល័យប្រសិទ្ធិភាពរដ្ឋាភិបាល។ បាតុកម្មនេះធ្វើឡើងនៅទូទាំងប្រទេសនៅថ្ងៃច័ន្ទ ម៉ោងនៅអាមេរិក។ នេះបើតាម CNN

ការបាតុកម្មនេះបន្ទាប់ពីពួកគេបានព្រួយបារម្ភពីការដឹកនាំរបស់លោក Donald Trump ដោយលើកឡើងថា ការសម្រេចចិត្តជាច្រើនរបស់លោកមិនស្របតាមច្បាប់។ ដោយពួកគេបានរិៈគន់សមាជិកសភាថានៅស្ងៀមមិនព្រមតទល់ជាមួយលោក Donald Trump ទៅតាមតួនាទីដែលមាន។

សូមបញ្ជាក់ថា ក្រុមចលនា ៥០៥០១ តំណាងឱ្យបាតុករចំនួន៥០នាក់ នៅ៥០រដ្ឋ និងធ្វើឡើងក្នុងថ្ងៃតែមួយ ត្រូវបានបង្កើតឡើង ដេីម្បីប្រឆាំងគោលនយោបាយ និងសកម្មភាពរបស់រដ្ឋបាល លោក Donald Trump៕
