
នៅឯមហាសន្និបាតអង្គការសហប្រជាជាតិ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបញ្ចេញការរិះគន់ចំៗទៅលើបណ្ដាប្រទេសនៃសមាជិកណាតូ ដោយចោទប្រកាន់ពួកគេថាបានផ្តល់ហិរញ្ញប្បទានដោយអចេតនាដល់សង្គ្រាមរបស់រុស្ស៊ីនៅអ៊ុយក្រែន។

“រួមទាំងចិន និងឥណ្ឌាគឺជាអ្នកផ្តល់មូលនិធិចម្បងនៃសង្រ្គាមដែលកំពុងបន្តដោយបន្តទិញប្រេងពីរុស្ស៊ី។ ប៉ុន្តែអ្វីដែលមិនអាចប្រកែកបាន សូម្បីតែប្រទេសណាតូក៏មិនបានកាត់ផ្តាច់ថាមពលពីរុស្ស៊ី និងផលិតផលថាមពលរុស្ស៊ីច្រើនដែរ ដែលដូចអ្នកដឹង ខ្ញុំបានរកឃើញប្រហែល ២សប្តាហ៍មុន ហើយខ្ញុំមិនសប្បាយចិត្តទេ។ គិតទៅពួកគេកំពុងផ្តល់មូលនិធិសម្រាប់សង្គ្រាមប្រឆាំងនឹងខ្លួនឯង។"

លោកបានបន្តទាមទារឱ្យមានវិធានការជាបន្ទាន់៖ "ពួកគេត្រូវតែបញ្ឈប់ឱ្យបានឆាប់នូវរាល់ការទិញថាមពលពីរុស្ស៊ី។ បើមិនដូច្នេះទេ យើងទាំងអស់គ្នាកំពុងខ្ជះខ្ជាយពេលវេលាយ៉ាងច្រើន"។ SP
