ចិនប្រកាសបន្តគាំទ្រកម្ពុជាយ៉ាងមុតមាំទាំងគម្រោងហេដ្ឋារចនាសម្ព័ន្ធនិងផែនការជីវភាពប្រជាជន

ព័ត៌មានសង្គម
ថ្ថ្ងៃពុធ 18 ធ្នូ 2024
ចិនប្រកាសបន្តគាំទ្រកម្ពុជាយ៉ាងមុតមាំទាំងគម្រោងហេដ្ឋារចនាសម្ព័ន្ធនិងផែនការជីវភាពប្រជាជន

លោក វ៉ាង វិនប៊ីន (Wang Wenbin) ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជាកាលពីថ្ងៃទី ១៧ ធ្នូ២០២៤ បានប្រកាសពីជំហររបស់រដ្ឋាភិបាលចិនបន្តជួយគាំទ្រដល់ភាគីកម្ពុជា ក្នុងការកសាងគម្រោងហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធនឹងផែនការជីវភាពរស់នៅរបស់ប្រជាជន។

ចិនប្រកាសបន្តគាំទ្រកម្ពុជាយ៉ាងមុតមាំទាំងគម្រោងហេដ្ឋារចនាសម្ព័ន្ធនិងផែនការជីវភាពប្រជាជន

ការលើកឡើងនេះទំនងជាប្រតិកម្មជាមួយការវាយប្រហារពីក្រុមព័ត៌មានលោកខាងលិច  លោក វ៉ាង វិនប៊ីន (Wang Wenbin) បានគូសបញ្ជាក់ថា ជំនួយរបស់ចិនមកកាន់កម្ពុជាទទួលបានសមិទ្ធផលផ្លែផ្កាជាច្រើនអនេក គម្រោងជំនួយថ្មីៗក៏កំពុងតែដំណើរការ។ ភាគីចិននឹងបន្តគាំទ្រយ៉ាងមុតមាំដល់ភាគីកម្ពុជាក្នុងការកសាងគម្រោងហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធនឹងផែនការជីវភាពរស់នៅរបស់ប្រជាជន «រាល់បំណងប៉ុនប៉ងលាបពណ៌លើកិច្ចសហប្រតិបត្តិរវាងចិននិងកម្ពុជា គឺមិនអាចទៅរួចបានឡើយ»។

ចិនប្រកាសបន្តគាំទ្រកម្ពុជាយ៉ាងមុតមាំទាំងគម្រោងហេដ្ឋារចនាសម្ព័ន្ធនិងផែនការជីវភាពប្រជាជន

អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក មាស សុខសេនសាន ក៏បានចេញវិដេអូច្រានចោលផងដែរពាក់ព័ន្ធនឹងព័ត៌មានខាងលើ និងបានពន្យល់ថា កម្ពុជា-ចិន មានគម្រោងជាច្រើន រវាងប្រទេសទាំងពីរ ដែលបន្ដចុះពិនិត្យ និងត្រូវចុះកិច្ចព្រមព្រៀង ក្នុងក្របខណ្ឌនៃកិច្ចសហប្រតិបត្ដិការ និងក្របខណ្ឌ នៃការចុះកិច្ចព្រមព្រៀង ហិរញ្ញប្បទានឥណសំណង រាប់ទាំងហិរញ្ញប្បទានសមទានជាច្រើនផងទៀត៕

ចិនប្រកាសបន្តគាំទ្រកម្ពុជាយ៉ាងមុតមាំទាំងគម្រោងហេដ្ឋារចនាសម្ព័ន្ធនិងផែនការជីវភាពប្រជាជន