ឆេះផ្សារទំនើបស្លាប់ ១៦នាក់ របួសជាច្រើនទៀត មិនទាន់ដឹងមូលហេតុ

ពិភពលោក
ថ្ថ្ងៃព្រហស្បតិ៍ 18 កក្កដា 2024
ឆេះផ្សារទំនើបស្លាប់ ១៦នាក់ របួសជាច្រើនទៀត មិនទាន់ដឹងមូលហេតុ

អគ្គិភ័យបានឆាបឆេះនៅផ្សារទំនើបលើអគារពាណិជ្ជកម្មកម្ពស់ ១៤ជាន់ បានសម្លាប់មនុស្ស ១៦ នាក់កាលពីថ្ងៃពុធ ទី១៧ កក្កដា នៅទីក្រុង Zigong ភាគនិរតីនៃប្រទេសចិន

ឆេះផ្សារទំនើបស្លាប់ ១៦នាក់ របួសជាច្រើនទៀត មិនទាន់ដឹងមូលហេតុ

នៅក្នុងនោះមនុស្សចំនួន ៧៥ នាក់រំដោះទៅកាន់ទីសុវត្ថិភាព នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួរ។ ភ្លាមៗនោះគេនៅមិនទាន់ដឹងថា បណ្តាលមកពីមូលហេតុអ្វីដែលនាំឲ្យមានអគ្គិភ័យ ឬមានមនុស្សប៉ុន្មាននាក់ នៅក្នុងអគារនោះទេ នៅពេលអគ្គិភ័យបានឆាបឆេះ។ អគ្គិភ័យឆាបឆេះពីជាន់ខាងក្រោមទៅ ខណៈអគារមានហាងលក់ទំនិញ ការិយាល័យ ភោជនីយដ្ឋាន និងរោងកុន៕

ឆេះផ្សារទំនើបស្លាប់ ១៦នាក់ របួសជាច្រើនទៀត មិនទាន់ដឹងមូលហេតុ